
ការយល់ដឹងអំពីកម្មវិធីកម្ចាត់មេរោគ ESET
តើលោកអ្នកធ្លាប់គិតទេថានៅក្នុងកុំព្យូទ័ររបស់លោកអ្នកនឹងមានមេរោគដែលឆ្លងតាមរយះ Internet, USB និងសារអេឡិត្រូនិច (Email)។
ថ្ងៃនេះក្រុមហ៊ុន KHCOLO នឹងធ្វើការណែនាំពីអ្វីដែលហៅថាកម្មវិធីកម្ចាត់មេរោគ ESET Antivirus វាជាកម្មវិធីមួយ ដែលគេតម្លើងលើកុំព្យូទ័រសម្រាប់ការពារមេរោគផ្សេងៗដែលអាចឆ្លងតាមរយៈ USB (Flash), ឬ External Hard Disk ដែលលោកអ្នកតែងតែយកឯកសារទៅ Print នៅកន្លែងហាងបោះពុម្ពមួយចំនួន និងឆ្លងតាមរយៈកុំព្យូទ័រមួយទៅកុំព្យូទ័រ មួយទៀតដែលយើងមើលមិនឃើញ ឬទាញយកឯកសារមកប្រើក្នុងកុំព្យូទ័រ ពីប្រភពមិនច្បាស់លាស់ជាដើម។
ម្យ៉ាងវិញទៀតសម្រាប់តម្រូវការចាំបាច់របស់អ្នកប្រើប្រាស់កុំព្យូទ័រដែលតែងតែតភ្ជាប់ជាមួយអ៊ីនធឺណិតញឹកញាប់លោក អ្នកប្រហែលជាកំពុងព្រួយបារម្ភអំពីទិន្នន័យ និងភាពឯកជនមួយចំនួននៅពេលដែលអ្នកប្រើប្រាស់អ៊ីនធឺណិតដោយ មិនមានការប្រុងប្រយ័ត្នជាមួយគេហទំព័រមេរោគមួយចំនួន ។
អាស្រ័យហេតុនេះវាអាចបណ្ដាលអោយកុំព្យូទ័រលោកអ្នកដើរយឺត រហូតទាល់តែខូច Windows និងបាត់ឯកសារផងដែរ៕ កម្មវិធីកម្ចាត់មេរោគ(Antivirus Software) មានមុខងារក្នុងការ ការពារកុំព្យូទ័រលោកអ្នកពីមេរោគដែលរំខាន និងបំផ្លាញកុំព្យូទ័ររបស់លោកអ្នក។
តើអ្នកមានកម្មវិធីកម្ចាត់មេរោគដែលមានអាជ្ញាប័ណ្ណ(License) ក្នុងកុំព្យូទ័រអ្នកហើយរឺនៅ? បើមិនទាន់មានទេយើងខ្ញុំនឹងណែនាំលោកអ្នកអោយប្រើប្រាស់កម្មវិធីបែបទំនើបថ្មីគឺ: ESET Endpoint Antivirus license និង ESET Internet Security License
អត្ថប្រយោជន៍:
- ESET Antivirus ជាកម្មវិធិដែលមានប្រជាប្រិយភាពជាច្រើនឆ្នាំមកហើយ
- ការការពារ និង Scan មេរោគដោយមានប្រសិទ្ធិភាពខ្ពស់
- ជួយឱ្យកុំព្យូទ័ររបស់អ្នកដំណើរការលឿនជាងមុន (កាត់បន្ថយការមានបញ្ហាផ្សេងៗ)
- មិនប៉ះពាល់ដល់ការប្រើប្រាស់កម្មវិធីផ្សេងទៀតនៅក្នុងកុំព្យូទ័ររបស់អ្នក
- ការការពារ Email Clientនៅក្នុងកុំព្យូទ័ររបស់អ្នក៖ ពិនិត្យមើល និងលុបចោលរាល់មេរោគក្នុងអ៊ីមែល (Spam, Junk, Malicious, Scam Mail, Phishing mail).
- រក្សាសុវត្ថិភាពកុំព្យូទ័ររបស់អ្នកពីការវាយប្រហាររបស់មេរោគ និងប្រឆាំងមេរោគសេរីថ្មីគ្រប់ប្រភេទរួមមាន Malware, viruses, Wanna cry, Ransomware, worms and spyware…
- ការពារលោកអ្នកពេលដោត USB ឬ Flash ពីកុំព្យូទ័រដ៏ទៃទៀតមិនអោយឆ្លងមេរោគចូលកុំព្យូទ័រលោកអ្នក។
Recent Comments