logo

Contactu Us Form

    មានគេហទំព័រផ្ទាល់ខ្លួន សម្រាប់អាជីវកម្មេលោកអ្នក

    មានគេហទំព័រផ្ទាល់ខ្លួន សម្រាប់អាជីវកម្មេលោកអ្នក

    លោកអ្នកមិនចាំបាច់មានក្រុមហ៊ុន ឬរោងចក្រតំបាញធំៗ ប៉ុន្តែមានវិធីជាច្រើនសម្រាប់លោកអ្នកចង់ចាប់ផ្តើម អាជីវកម្មក្នុងពិភពតំបាញបាន ព្រោះការលក់ផលិតផលតំបាញពិតជាមានការពេញនិយមយ៉ាងខ្លាំង លើទីផ្សារ បច្ចុប្បន្ន។ ប៉ុន្តែមានកត្តាមួយចំនួនលោកអ្នកត្រូវរៀបចំមុនចាប់ផ្តើមផលិតដូចការរៀបគំរូម៉ូតអោយទាក់ទាញ និង ការជ្រើសរើសវត្ថុធាតុដើម និងពណ៌ទាក់ទាញ សម្រាប់ការងារផលិតតំបាញរបស់លោកអ្នក ។ លោកអ្នកអាច ផលិតក្រណាត់ប៉ាក់សម្រាប់លំអរខ្នើយ ប៉ាក់សម្រាប់ដាក់តាំងលំអលើជញ្ជាំង  ឬក្រណាត់សម្រាប់លំអឧបករណ៍ ផ្សេងៗ ឬឧបករណ៍ក្មេងលេងជាដើម។ លើសពីនេះការផលិតក្រណាត់ប៉ាក់សម្រាប់លំអរ អាចនឹងបត់បែនទៅតាម ចំណូលចិត្តរបស់ភ្ញៀវ រដូវកាល និងការដាក់លំអរលើឧបករណ៍ផ្សេងៗជាច្រើនទៀតផងដែរ។

    តើលោកអ្នកអាចលក់ផលិតផលតំបាញទាំងនេះដោយវិធីណា? អាជីវកម្មជាច្រើនត្រូវការគម្រោងផែនការទីផ្សារ សម្រាប់លក់ផលិតផលនេះ ប៉ុន្តែលោកអ្នកក៏អាចលក់ផលិតផលទាំងនេះដោយមិនចាំបាច់មានសិទិ្ធលក់អនុញ្ញាតពី ហាងធំៗនោះទេ។ ប្រសិនបើលោកអ្នកលក់ផលិតផលតាមគេហទំព័រផ្ទាល់ខ្លួននោះ សូមកុំភ្លេចដាក់ព័ត៌មានខ្លីៗតែ មានភាពទាក់ទាញ និងអាសយដ្ឋានព្រមទាំងព័ត៌មានលំអិតសម្រាប់ទំនាក់ទំនងផង។ ការរៀបចំទំនិញ នេះអោយ មានភាពទាក់ទាញពិតជាមានសារៈសំខាន់ណាស់សម្រាប់ទាក់ទាញភ្ញៀវ។ តួយ៉ាងដូចជាការរៀបចំរបស់ ផ្សារ ទំនើបហ្គីនម៉ល (www.youcompany.com) គឺពិតជាមានភាពទាក់ទាញសម្រាប់ អតិថិជនដែលចូលមើលក្នុងគេហទំព័រខ្លួន។ ដូចនេះលោកអ្នកត្រូវរៀបចំរូបភាពរបស់ផលិតផលអោយមានភាព ទាក់ទាញ និងមានបង្ហាញទីតាំងហាងលោកអ្នកអោយបានច្បាស់នៅលើគេហទំព័រ និងព័ត៌មានលំអិតផ្សេងៗទាក់ ទងនឹងផលិតផល ព្រមទាំងព័ត៌មានទំនាក់ទំនងដូចជាឈ្មោះ និងអាសយដ្ឋានទំនាក់ទំនងជាដើម

    khcokh24
    No Comments

    Post a Comment

    Comment
    Name
    Email
    Website