
សេវាកម្មថែទាំកុំព្យូទ័ររបស់ក្រុមហ៊ុន KHCOLO
តើលោកអ្នកតែងតែជួបប្រទះនូវបញ្ហារអាក់រអួលក្នុងការប្រើប្រាស់កុំព្យូទ័រដែរឬទេ?បើធ្លាប់! តើអ្នកត្រូវធ្វើម៉េចទៅ?
បញ្ហារអាក់រអួលទាំងនេះរួមមាន កុំព្យូទ័របើកមិនចេញ កុំព្យូទ័រដំណើរការយឺត កុំព្យូទ័រគាំង កុំព្យូទ័រចេញផ្ទាំងខៀវ ឬកុំព្យូទ័រមានការឆ្លងមេរោគ ដែលព្យាយាមលុកលុយតាមរយៈអ៊ីនធឺណែត តាមរយៈសារអេឡិចត្រូនិច ឬ USB ជាដើម។ ក្រៅពីនេះទៀត នៅពេលដែលអ្នកថតចំលង(copy) ឬបោះពុម្ភ (Print) ឯកសារផ្សេងៗពីកុំព្យូទ័រ លោកអ្នកតែងតែជួបបញ្ហាការជាប់គាំង ស្ទះក្រដាស់ដំណើរការមិនល្អក្នុងពេលបោះពុម្ព ឬ មិនអាចបោះពុម្ភឯកសារតែម្ដង។
បញ្ហាទាំងនេះតែងតែធ្វើអោយលោកអ្នកឈឺក្បាលនឹងរកដំណោះស្រាយដែលជាមូលហេតុចម្បងធ្វើអោយកាងារលោកអ្នកមានការយឺតយ៉ាវ ឬ អាចធ្វើអោយលោកអ្នកអស់អារម្មណ៍ក្នុងការបំពេញការងារតែម្ដង។ សូមកុំព្រួយបារម្មណ៍ចំពោះរឿងទាំងអស់នេះទៀតហើយ។ា
តើនរណាជាក្រុមហ៊ុនផ្តល់បច្ចេកទេសកុំព្យូទ័រ?
ក្រុមហ៊ុន KHCOLO ផ្តល់បច្ចេកទេសកុំព្យូទ័រ (IT Support Service) ដែលមានទទួលខុសត្រូវក្នុងការជួសជុល ថែទាំកុំព្យូទ័រ ថែទាំប្រព័ន្ធបណ្តាញ (Network)កាត់បន្ថយនូវភាពរអាក់រអួលជាមួយនឹងដំណើរការ នៃការប្រើប្រាស់កុំព្យូទ័រ ម៉ាស៊ីនបោះពុម្ភ (Printer) កាមេរ៉ាសុវត្ថិភាព (CCTV) កម្មវិធីប្រើប្រាស់ (Software) សារអេឡិចត្រូនិច (Email) នៅលើកុំព្យូទ័រ ហើយបំពេញតម្រូវការក្នុងការរក្សាទិន្នន័យអោយមានសុវត្ថិភាព និងការដោះស្រាយនូវបញ្ហានៅក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់លោកអ្នកអោយកាន់តែងាយស្រូល និងឆាប់រហ័ស។
ប្រសិនបើកុំព្យូទ័ររបស់លោកអ្នក ជួបបញ្ហាក្នុងអំឡុងពេលដែលអ្នកធ្វើការងារ អ្នកនឹងមានអារម្មណ៍មួលម៉ៅ ហើយនឹងតប់ប្រមល់ជាក់ជាមិនខាន។
“ពិតប្រាកដណាស់ យើងខ្ញុំយល់អារម្មណ៍របស់លោកអ្នក”
ក្រុមហ៊ុនរបស់យើងខ្ញុំ បានផ្តល់សេវាកម្ម IT Support រួមមាន៖
- ការដំឡើងកម្មវិធីនៅក្នុងកំព្យូទ័រ (Software)
- ការគ្រប់គ្រងនៅលើប្រព័ន្ធបណ្តាញ(Network) ហើយនឹងអ៊ីនធឺណែត
- ផ្តល់នូវសេវាកម្មទំនាក់ទំនងតាមបណ្តាញអត់ខ្សែ (Wireless connectivity)
- ការដំឡើងឧបករណ៍ Printer ហើយនឹងដោះស្រាយបញ្ហាពេល printer Error
- ធ្វើអោយកម្មវិធីមានភាពទាន់សម័យហើយពេញនិយម(Software update latest version)
- Device driver updates
- ការធ្វើរោគវិនិច្ឆ័យរបស់ឧបករណ៍ដើម្បីកំណត់បញ្ញ្ហាទាំងអស់
- ផ្តល់នូវសេវាកម្មទំនាក់ទំនងក្នុងការដោះស្រាយបញ្ហាពីចម្ងាយ (Remote Service)
- ផ្តល់នូវសេវាកម្មថែទាំ នឹងគាំពា Device or services (Service maintenance)
- ធ្វើការរក្សាទុកទិន្នន័យដោយស្វ័យប្រវត្តិ (Automatic Backup)
- ផ្តល់នូវដំណោះស្រាយបញ្ចូនទិន្នន័យ (File Transfer issues (too large, too slow, disconnects))
- ធ្វើការត្រួតពិនិត្យលើពត៌មានដែលមានបញ្ហា (Log critical information)
- ធ្វើអោយការងារប្រកបទៅដោយភាពងាយស្រួល ហើយផាសុកភាព (To make our life easier)
ជាពិសេស ក្រុមហ៊ុនយើងខ្ញុំបានជួយសម្រួលឲ្យដំណើរការអាជីវកម្មរបស់លោកអ្នកកាន់តែមានប្រសិទ្ធភាព និងទទួលបានផលចំណេញ ខ្ពស់ទាំងពេលវេលា និងថវិការផងដែរ។ មានន័យថាប្រសិនបើការប្រើបាស់បច្ចេកវិទ្យាដែលមានគុណភាពខ្ពស់អាចជួយអោយ អាជីវកម្ម របស់លោកអ្នកទទួលបានការឆ្លើយតបយ៉ាងធំពីអតិថិជន និងអាចធានាកំណើនសេដ្ឋកិច្ចរយៈពេលវែងនៃអាជីវកម្មរបស់ លោកអ្នក។
Recent Comments