
អ្នកគួរយល់ដឹងពីចំនុចទាំងនេះមុនពេលសម្រេចចិត្តជ្រើសរើសបុគ្គលិកអាយធី
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផ្នែកអាយធីបានក្លាយជាធាតុមួយដ៏សំខាន់នៃយុទ្ធសាស្ត្រសម្រាប់ការប្រកួតប្រជែងរបស់ក្រុមហ៊ុននីមួយៗ។ ក្នុងបរិបទនេះក្រុមហ៊ុនខ្លះបានជួលបុគ្គលិកដោយខ្លួនឯង ចំណែកឯក្រុមហ៊ុនខ្លះទៀតបានប្រើប្រាស់សេវាកម្មអាយធីពីក្រុមហ៊ុនដ៏ទៃដែលយើងហៅថា Outsource IT maintenance service។ ជម្រើសនីមួយៗមានលក្ខណះសម្បិត្តផ្សេងៗពីគ្នា អ្នកគួរតែគិតមើលពីស្ថានភាព និងតម្រូវការក្នុងក្រុមហ៊ុនរបស់អ្នកមុនពេលដែលជ្រើសរើសយកជម្រើសណាមួយខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកគួរគិតនិងពិចារណារ៖
១ ការជួលបុគ្គលិកអាយធីដោយខ្លួនឯង
- យើងគួរមានបុគ្គលិកផ្នែកអាយធីផ្ទាល់ខ្លួនជាចាំបាច់នៅពេលដែលក្រុមហ៊ុនរបស់យើងផ្ដល់សេវាកម្ម ឬផលិតផលរបស់អតិថិជនដោយពឹងផ្អែកច្រើនលើបច្ចេកវិទ្យាព័ត៌មានវិទ្យាហើយ ត្រូវការបុគ្គលិកអាយធីជំនាញច្រើនអ្នកដើម្បីជួយដោះស្រាយបញ្ហា និងអភិវឌ្ឍន៍ បបច្ចេកវិទ្យាក្នុងក្រុមហ៊ុនដើម្បីឲ្យទាន់តម្រូវការទីផ្សារ។ ខាងក្រោមនេះជាឧទាហរណ៍បន្ថែម ទៀតដើម្បីឲ្យងាយស្រួលយល់អំពីរការជួលបុគ្គលិកអាយធីផ្ទាល់ខ្លួន៖
- ក្រុមហ៊ុនដែលត្រូវការបុគ្គលិកអាយធីដើម្បីបង្កើតឬក៏អភិវឌ្ឍន៍softwareសំរាប់ប្រើប្រាស់នៅក្នុងក្រុមហ៊ុន។
- នៅពេលដែលក្រុមហ៊ុនរបស់អ្នកផ្តោតលើការផ្ដល់សេវាកម្មដល់អតិថិជនដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ឬជាក្រុមហ៊ុនដែលផ្អែកលើបច្ចេកវិទ្យា ដូច្នេះវាចំាបាច់ត្រូវការបុគ្គលិកអាយធីផ្ទាល់ខ្លួន។
- មានក្រុមហ៊ុនមួយចំនួនដែលការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៍មានវិទ្យា គឺជាសសរស្នូលយុទ្ធសាស្រ្តនៃអាជីវកម្មរបស់ពួកគេ ហើយទិន្នន័យរបស់ពួកគេ គឹសំខាន់មិនអាចបែកធ្លាយ ឬបាត់បង់ឡើយ ដូច្នេះហើយសន្តិសុខផ្នែកអាយធី គឹសំខាន់ដែលនាំឱ្យអង្គភាពទាំងនេះបង្កើតនាយកដ្ឋានផ្នែកអាយធីដែលពួកគេគ្រប់គ្រងពេញលេញទៅលើអង្គភាពរបស់ពួកគេ។
២ ការជួលអាយធីពីក្រុមហ៊ុនដ៏ទៃ (outsource IT maintenance service)
ការជួលសេវាកម្មអាយធីត្រូវបានក្រុមហ៊ុនជាច្រើនកំពុងតែប្រើប្រាស់់ និងពេញនិយមយ៉ាងខ្លាំង ដោយសារតែវាអាចជួយដោះស្រាយបញ្ហាផ្នែកអាយធីរបស់ពួកគេបានយ៉ាងមានប្រសិទ្ធភាព និងជួយអោយអាជីវកម្មរបស់ពួកគេមានដំណើរការល្អ។ សេវាកម្មអាយធី ផ្តល់សេរីភាពដល់ក្រុមហ៊ុនពីការទទួលខុសត្រូវផ្នែកអាយធីនិងជួយឱ្យក្រុមហ៊ុនផ្តោតលើការងារស្នូលនៃអាជីវកម្មរបស់ខ្លួន។
ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនដែលសេវាកម្មអាយធីផ្តល់ជូន៖
- គុណប្រយោជន៍ដ៏ធំធេងពីការប្រើប្រាស់សេវាកម្មផ្នែកអាយធី គឺការមានបុគ្គលិកដែលមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហា មានចំណេះដឹងអំពីបច្ចេកវិទ្យាថ្មី និងមានចំណេះដឹងជាច្រើនទៀតដែលក្រុមហ៊ុនកំពុងតែត្រូវការ ហើយក្រុមហ៊ុនពិតជាមានការលំបាកក្នុងការស្វែងរកបុគ្គលិកដែលមានសមត្ថភាពបែបនេះមកធ្វើការជាមួយអ្នកណាស់។
- វាល្អសម្រាប់ក្រុមហ៊ុនតូចដែលមិនចាំបាច់ចំណាយប្រាក់ច្រើនទៅលើការជួលបុគ្គលិកអាយធីនោះទេ ប៉ុន្តែពួកគេនៅតែអាចទទួលបានបុគ្គលិកអាយធីមានសមត្ថភាពដើម្បីជួយដោះស្រាយបញ្ហាអោយពួកគេ។
- តម្លៃដែលក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកអាយធីនាំមកគឺជាការប្រមូលផ្តុំនៃបទពិសោធន៍របស់ខ្លួននៅក្នុងគម្រោងផ្សេងៗ។ បទពិសោធន៍ពីករណីជាច្រើនដែលទទួលបានជោគជ័យជាមួយអតិថិជន និងអ្នកប្រើប្រាស់ដទៃទៀតធ្វើឱ្យគេអាចដឹងពីប្រភពដើមនៃបញ្ហា និងដំណោះស្រាយរបស់ពួកគេបានលឿន។
- ការជួលដៃគូរបច្ចេកវិទ្យាខាងក្រៅអនុញ្ញាតិឲ្យក្រុមហ៊ុនដែលមិនមានជំនាញផ្នែកបច្ចេកវិទ្យាក៏អាចបង្កើនសមត្ថភាពផ្នែកនេះបានដែរ ដោយគ្រាន់តែផ្ទេរការងារទាំងអស់នេះទៅឲ្យក្រុមអ្នកជំនាញជាអ្នកធ្វើវា។
- អ្វីដែលគួរឲ្យកត់សម្គាល់ពីការប្រើសេវាកម្មអាយធីនោះគឺអ្នកមិនត្រឹមតែកាត់បន្ថយចំណាយពីការជួលបុគ្គលិកជំនាញផ្នែកអាយធីប៉ុណ្ណោះទេ តែអ្នកក៏កាត់បន្ថយភាពស្មុគស្មាញពីរការគ្រប់គ្រងបុគ្គលិកអាយធី ការជ្រើសរើសបុគ្គលិក ការរក្សារបុគ្គលិក ជាដើម។ ទាំងអស់នេះសុទ្ធតែជាការចំណាយក្នុងក្រុមហ៊ុនដែលអ្នកគួរពិចារណា។
ក្រុមហ៊ុន KHCOLO ក៏ជាក្រុមហ៊ុនមួយដែលផ្ដល់សេវាកម្មផ្នែក IT maintenance ដែលមានអ្នកជំនាញជាច្រើនអ្នកសំរាប់ជួយមុខជំនួញរបស់លោកអ្នក ប្រសិនបើលោកអ្នកមានចម្ងល់ ឬ ចង់ព្រឹក្សាយោបល់លោកអ្នកអាចពិគ្រោះយោបល់ជាមួយអ្នកជំនាញរបស់យើងខ្ញុំដោយគ្រាន់តែទាក់ទងតាមរយះទូរស័ព្ទ ឫ Telegram 012 200 259, 016 200 259
Recent Comments