
ធ្លាប់គិតទេថា ! ការបង្កើតអុីមែលបែបណាឲ្យបានល្អបំផុតសម្រាប់អាជីវកម្មរបស់លោកអ្នក
អុីមែល(e-mail) ឬសារអេឡិចត្រូនិចបានក្លាយជាផ្នែកដ៏សំខាន់សម្រាប់ការទំនាក់ទំនងអាជីវកម្មគ្រប់ប្រភេទទាំងអស់ ទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។ អ៊ីមែលផ្ដល់ភាពងាយស្រួលក្នុងការផ្ញើរ និង ទទួលសារ បន្ថែមពីនោះសារទាំងនេះក៏អាចរក្សាទុកលើកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នកផងដែរ អ្នកងាយស្រួលតាមដាន ឬចំណាំថាតើសាររបស់អ្នកមកពីប្រភពណាមួយតាមរយះអាសយដ្ឋានរបស់វា។
មានក្រុមហ៊ុនធំៗជាច្រើនបានផ្ដល់សេវាកម្មអ៊ីម៉ែលដោយឥតគិតថ្លៃដូចជា Gmail, Yahoo, Hotmail ជាដើម។ ហើយវាក៏ផ្ដល់ភាពងាយស្រួលក្នុងការចុះឈ្មោះនិងប្រើប្រាស់ផងដែរ។ ប៉ុន្តែការប្រើប្រាស់សម្រាប់ទំនាក់ទំនង អាជីវកម្មអ្នកមិនគួរប្រើសេវាកម្មអ៊ីមែលដោយឥតគិតថ្លៃទេព្រោះវាមានភាពងាយស្រួលនិងការក្លែងបន្លំ ឬ ក៏ការមិនទុកចិត្តពីឥតិថិជន និង ដៃគូរពាណិជ្ជកម្ម។ ឧទាហរណ៍អ្នកផ្ញើរសារទៅឥតិថិជនរបស់អ្នកដែលមានអាសយដ្ឋាន sopheak@gmail.com ប៉ុន្តែអ្នកច្រលំអាសយដ្ឋាន sopeak@gmail.com ពេលនោះខ្លឹមសារអ៊ីមែលរបស់អ្នកអាចនិងមើលឃើញដោយអ្នកដ៏ទៃ។ នៅមានបញ្ហាជាច្រើនទៀតអាចហ្នឹងកើតឡើងក្នុងអាជីវកម្មរបស់អ្នក ដែលបណ្ដាលមកពីការប្រើប្រាស់សេវាកម្មអ៊ីមែលដោយឥតគិតថ្លៃ។
តើអ្នកគួរប្រើប្រភេទអុីមែលបែបណាសំរាប់អាជីវកម្ម?
អ្នកគួរប្រើអ៊ីមែលដែលមានអាសយដ្ឋានដែលមានភ្ជាប់ជាមួយឈ្មោះក្រុមហ៊ុនរបស់អ្នកដូចជា example@businessname.com ទន្ទឹមនិងនេះអ្នកត្រូវជ្រើសរើសអ្នកផ្ដល់សេវាដែលត្រឹមត្រូវដែលអាចជួយលោកអ្នកភ្លាមៗ ពេលដែលអ៊ីមែលរបស់អ្នកមានបញ្ហា ដូចជាផ្ញើរសារអត់ចេញ ឬ ក៏ទទួលសារអត់បាន។ ក្រុមហ៊ុន KHCOLO ក៏ជម្រើសដ៏ល្អមួយសំរាប់លោកអ្នកផងដែរ។ KHCOLO ជាក្រុមហ៊ុនក្នុងស្រុកមួយដែល មានក្រុមអ្នកជំនាញអាចជួយលោកអ្នកបាន ងាយស្រួលក្នុងការទាក់ទងដោយកត្តាពេលវេលា ភាសារ និងប្រព័ន្ធទំនាក់ទំនង។
ហេតុអ្វីបានជាអ្នកត្រូវការអាសយដ្ឋានអុីមែលអាជីវកម្មផ្ទាល់ខ្លួន?
តើវាហាក់ដូចជាមានបញ្ហាច្រើន ឬចំណាយពេលច្រើនពេកទេក្នុងការបង្កើតអាសយដ្ឋានអ៊ីមែល? តាមពិតវាចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយមានមូលហេតុជាច្រើនដែលអ្នកគួរបង្កើតវា។ មានផ្នែកមួយដែលលោកអ្នកមិនត្រូវមើលរំលង, អ៊ីមែលដែលមានឈ្មោះ Domain ផ្ទាល់ខ្លួន វាជួយលើកកម្ពស់ការជឿទុកចិត្តលើក្រុមហ៊ុនរបស់អ្នកទៅកាន់អតិថិជន។
តើអ្នកគួររកមើលអ្វីខ្លះ នៅពេលជ្រើសរើសសេវាកម្មអុីមែលសម្រាប់អាជីវកម្មរបស់លោកអ្នក?
នៅពេលស្វែងរកអុីមែលដែលល្អបំផុតសម្រាប់អាជីវកម្មអ្នកនឹងពិចារណាតម្រូវការអាជីវកម្មរបស់អ្នកជាមុនសិន។ ប៉ុន្តែធាតុផ្សេងទៀតដែលត្រូវពិចារណារួមមាន៖
- តម្លៃសម្រាប់អ្នកប្រើប្រាស់ ឬតំលៃសរុបនៃកញ្ជប់សេវាកម្ម [Price per user or overall price of package service]
- ចំនួនគណនីអុីមែល [Number of Email Accounts]
- ទំហំផ្ទុកទិន្នន័យអុីម៉ែល ឬគេហទំព័រជាដើម [Disk Space for store content email & Website]
- ល្បឿន កម្រិតបញ្ជូនទិន្នន័យ និងការកំណត់ណាមួយ [Speed , Bandwidth and any limitations on either]
- អាចបង្កើតការឆ្លើយតបដោយស្វ័យប្រវត្តិ [Auto Responders]
- សុវត្ថិភាព បច្ចេកវិទ្យាប្រឆាំងនឹងសារឥតបានការ និងកំចាត់មេរោគ [Security , Technology of anti-spam filtering , Antivirus ]
- អ៊ីមែលអាចភ្ជាប់ជាមួយគ្រប់ឩបករណ៍ចល័ត កុំព្យូទ័រ សម្រាប់ប្រើប្រាស់ (POP3/SMTP/IMAP) [Protocols and integrate with any mobile device, computer device with using POP3/SMTP/IMAP}
- រក្សាទិន្នន័យគេហទំព័រនិងអ៊ីមែលរបស់អ្នកឱ្យមានសុវត្ថិភាព និងបម្រុងទុកដោយជាប្រចាំថ្ងៃ ឬប្រចាំអាទិត្យ [Auto Backup keeps your website data and email safe, sound, and automatically backed up]
👩🏫ទំនាក់ទំនងមកកាន់យើងខ្ញុំឥលូវនេះសម្រាប់ទទួលពត៌មានលំអិត
☎️ លេខទូរស័ព្ទ: 012200259 | 016200259
📧 Email: sales@khcolo.com
🌏 Website: https://www.khcolo.com/
Recent Comments