
ហេតុអ្វីបានជាការបម្រុងទុកមានសារៈសំខាន់សម្រាប់ Website Hosting របស់អ្នក?
នៅក្នុងយុគសម័យទំនើបអាជីវកម្មកាន់តែច្រើនឡើងៗ កំពុងប្រើប្រាស់អ៊ីនធឺណិត។ ប្រសិនបើអ្នកមិនយកអាជីវកម្មរបស់អ្នកចូលក្នុង Website អ្នកនឹងអាចខកខានអតិថិជនសក្តានុពលក្នុងការលក់ និងប្រាក់ចំណេញ។ ម្យ៉ាងវិញទៀតប្រសិនបើមានបាត់បង់ទិន្នន័យគេហទំព័រដែលមិនបានរំពឹងទុក គឺវាប៉ះពាល់ដល់អាជីវកម្មរបស់លោកអ្នក ពីព្រោះគេហទំព័រមានសារៈសំខាន់ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនលោកអ្នកទៅអតិថិជនជាដើម ហើយយើងប្រាកដថាគេហទំព័រនោះធានាថានឹងដំណើរការបានគ្រប់ពេល។ និយាយដោយសាមញ្ញការបម្រុងទុកគេហទំព័រគឺជាច្បាប់ចម្លងនៃទិន្នន័យ គេហទំព័រ (Copy Data of Website) របស់អ្នកទាំងអស់។ មានសេវាកម្មបម្រុងទុក (Backup) និងស្តារ (Restore) ឡើងវិញមានសារៈសំខាន់ណាស់សម្រាប់គេហទំព័រ និងអាជីវកម្មរបស់អ្នក។
- ឧទាហរណ៍គេហទំព័ររបស់អ្នកអាចមាន៖
Marketing Content – នេះអាចរាប់បញ្ចូលអ្វីៗគ្រប់យ៉ាងពីការរចនាគេហទំព័រដោយខ្លួនឯង ខ្លឹមសារ (headers), ការពិពណ៌នាអំពីផលិតផលឬសេវាកម្ម (product descriptions or services), សកម្មភាពក្នុងបង្កើតរូបភាព (action upload photos), វីដែអូ (videos), អត្ថបទ (articles), និងប្លុកផុស (blog posts), ផ្សព្វផ្សាយពត៌មាន (newsletters), និងសំភារះដែលលក់តាមរយះអនឡាញ ឬលក់ឌីជីផលផ្សេងៗទៀត (Sales Product/Software License Online or other digital sales materials) ។
តើលោកអ្នកចំណាយពេលវេលាប៉ុន្មានទៅលើការកែសំរួលខ្លឹមសារគេហទំព័រ? អ្នកអាចចំណាយពេលវេលា និងថវិកាជាច្រើនក្នុងការបង្កើតគេហទំព័រ (Website) ប៉ុន្តែរឿងដែលចាំបាច់បំផុតត្រូវប្រាកដថាទិន្នន័យរបស់លោកអ្នកមានការបម្រុកទុក (Backup) ពត៌មានសំខាន់ៗទាំងអស់ដែលអ្នកត្រូវរក្សាទុកពត៌មាននេះក្នុងករណីដែលចាំបាច់។ ការបម្រុងទុកទិន្នន័យសំខាន់ៗនៅលើគេហទំព័រគឺជាកិច្ចការដ៏សាមញ្ញមួយដែលអាចត្រូវបានគ្រប់គ្រងតាមពីរវិធីផ្សេងគ្នា អ្នកប្រើអាចបម្រុកទុកគេហទំព័ររបស់អ្នកដោយខ្លួនឯង (Backup manually) ទៅកាន់កុំព្យូទ័ររបស់អ្នក ឬ Storage Backup តាមរយៈកម្មវិធី JetBackup លើ cPanel Account៖
ឬអ្នកប្រើប្រាស់អាចបម្រុងទុកអ្វីៗគ្រប់យ៉ាងតាមរយៈអ្នកផ្គត់ផ្គង់សេវាបង្ហោះ (Hosting Service Company ) Automated Backup as schedule.
- ហេតុអ្វីបានជាអ្នកត្រូវការបម្រុកទុកទិន្នន័យ (Hosting Backup)?
សេវាកម្មបម្រុកទុកទិន្នន័យ ជាសេវាកម្មបន្ថែមដែលផ្តល់ជូនឥតគិតថ្លៃដោយក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មបង្ហោះ (Hosting Service) ដែលជាវិធានការណ៍រក្សាសុវត្ថិភាពទិន្នន័យរបស់លោកអ្នក។ ការបម្រុងទុក (Backup) កំពុងក្លាយជាផ្នែកសំខាន់នៃកញ្ចប់បង្ហោះ (Hosting Packages) ភាគច្រើន។ ម្យ៉ាងវិញទៀតវាសំដៅទៅលើដំណើរការនៃការរក្សាទុកទិន្នន័យនៅក្នុងឧបករណ៍ផ្ទុកដាច់ដោយឡែកមួយទៀត ហើយមិនគ្រាន់តែនៅក្នុងកន្លែងផ្ទុក Hosting Server នោះទេ។ មានហេតុផលជាច្រើនសម្រាប់ការបាត់បង់ទិន្នន័យដោយចៃដន្យដែលអ្នកអាចនឹងប្រឈមមុខនៅពេលណាមួយដូចជា Hardware failure ឬត្រូវបានគេ Hack ទឹន្នន័យ ។
- ដូច្នេះហេតុអ្វីបានជាការបម្រុងទុកមានសារៈសំខាន់សម្រាប់ Website Hosting របស់អ្នក? នេះគឺជាកត្តាសំខាន់ៗចំនួន ៤ ដែលត្រូវពិចារណា។
- ការពារនឹងកំហុសអចេតនារបស់អ្នកប្រើប្រាស់ ឬកត្តាមនុស្ស (Human Errors)
ជួនកាលទិន្នន័យត្រូវបានបាត់បង់ ឬគាំងដោយកំហុសរបស់មនុស្ស។ ពេលខ្លះកំហុសរបស់អ្នកធំល្មមដែលនឹងធ្វើឱ្យអ្នកបាត់បង់ទិន្នន័យសំខាន់ៗ។ នរណាម្នាក់អាចច្រលំដៃចុចប៊ូតុងខុសលុបឯកសារសំខាន់ ហើយរឿងបន្ទាប់ដែលអ្នកដឹងថាគេហទំព័ររបស់អ្នកខូចឬមិនដំណើរការបាន។ល។ មានវិធីដើម្បីជួសជុលប្រភេទកំហុសទាំងនេះ ប៉ុន្តែតាមបទពិសោធន៍របស់យើងមានតិចតួចណាស់ដែលមានប្រសិទ្ធភាពដូចជាការស្តារការបម្រុងទុកពីមុន។
- កំណត់បញ្ហា និងស្វែងរកមធ្យោបាយដើម្បីដោះស្រាយ។
- ស្តារការបម្រុងទុកថ្មីបំផុត (Restore Latest Backup) របស់គេហទំព័ររបស់អ្នក ហើយបន្តទៅមុខទៀត។
- បញ្ច្រាសបញ្ហាកំឡុងពេលធ្វើ Updates
ការធ្វើ Updates គឺកត្តាចាំបាច់ដើម្បីឱ្យគេហទំព័ររបស់អ្នកដំណើរការបានរលូន។ ហើយវាអាចរួមមានលក្ខណៈពិសេសដូចជា Safe, Security ឬដោះស្រាយបញ្ហាណាមួយ។ អ្នកគ្រប់គ្រង Website ដឹងថាគេហទំព័រមានហានិភ័យនៅពេលពួកគេត្រូវបានធ្វើការ Update Code, Script, Plugin Website ដូច្នេះពួកគេត្រូវការការបម្រុងទុកត្រឹមត្រូវក្នុងករណីមានការខូចខាត។
- បញ្ហាសុវត្ថិភាព (Security issues) <រាប់បញ្ចូលទាំងការ Hacks និងមេរោគ Malware>
មនុស្សជាច្រើនគិតថាមេរោគ គឺជាអ្វីមួយដែលអាចប៉ះពាល់ដល់កុំព្យូទ័រផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ផ្ទុយទៅវិញគេហទំព័រជាច្រើនដែលប្រឈមការឆ្លងមេរោគ Malware, Trojan Horses, Viruses ហើយគេហទំព័ររបស់លោកអ្នកងាយរងគ្រោះ។ ទោះបីជាអ្នកប្រយ័ត្នប្រយែងអំពីសុវត្ថិភាពគេហទំព័រក៏ដោយអ្នកវាយប្រហារក៏បានអភិវឌ្ឍជំនាញខ្ពស់ផងដែរ។ មិនតែប៉ុណ្ណោះគេហទំព័រតូច ឬមិនសូវល្បីក៏ត្រូវបានគេវាយប្រហារដែរ។ មានពេលខ្លះក៏អាចមានអ្នកវាយប្រហារ (Hack) ព្យាយាមចូលគេហទំព័ររបស់អ្នកដោយផ្ទាល់ដើម្បីលួចព័ត៌មានសំខាន់ៗ ឬដើម្បីលួចយកព័ត៌មានកាតឥណទានព័ត៌មានពាក់ព័ន្ធផ្សេងទៀត ឬគ្រាន់តែដើម្បីបង្ហាញថាខ្លួនឯងបង្កបញ្ហាដល់ម្ចាស់គេហទំព័រ។
- ការបាត់បង់ទិន្នន័យនៅខាងក្រៅការគ្រប់គ្រងរបស់អ្នក (like server crashes or fatal errors)
ការបាត់បង់ទិន្នន័យក៏អាចកើតឡើងដោយសារតែគេហទំព័រគាំង ឬ Hardware failure (Hard Disk crash, Power Outage.. etc.) នៃម៉ាស៊ីន Hosting Server របស់អ្នក មានឧប្បត្តិហេតុនិងគ្រោះថ្នាក់ជាច្រើនដែលអាចកើតឡើងចំពោះប្រព័ន្ធ និងបណ្តាលឱ្យខូចខាតដល់គេហទំព័រ របស់អ្នក។
ដូច្នេះដើម្បីឱ្យមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន អ្នកត្រូវបង្កើតការបម្រុងទុកទាំងនេះឱ្យបានញឹកញាប់ទោះបីជារៀងរាល់ថ្ងៃក៏ដោយ។ ការបម្រុងទុក គឺជាចំណុចសំខាន់នៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនផ្គប់ផ្គង់សេវាបង្ហោះ (Hosting Provider)ក្នុងការការពារទិន្នន័យអោយសុវត្ថិភាពហើយវាមានសារៈសំខាន់ចំពោះស្តារ (Data Restore) ក្នុងអំឡុងពេលមានគ្រោះមហន្តរាយណាមួយ។
- តើធ្វើដូចម្តេចដើម្បីទទួលបានសេវាកម្មបង្ហោះបម្រុងទុក (Backup Hosting Account)?
នៅពេលបញ្ជាទិញផែនការបង្ហោះគេហទំព័រ (Order Hosting Package) សម្រាប់វែបសាយត៍របស់អ្នក – អ្នកត្រូវប្រាកដថាផ្ទៀងផ្ទាត់ថាសេវាកម្មគាំទ្រ (Support Service) មានសការបម្រុងទុកទិន្នន័យ។ ឧទាហរណ៍ប្រសិនបើអ្នកក្រឡេកមើលលក្ខណៈពិសេស Hosting Service ក្រុមហ៊ុន KHCOLO អ្នកនឹងសម្គាល់ឃើញថា Packages នីមួយៗត្រូវបានបម្រុងទុកដោយសេវាកម្មទិន្នន័យ។ ដូច្នេះប្រសិនបើអ្នកជ្រើសរើសធ្វើជា Website របស់អ្នកនៅលើបណ្តាញគេហទំព័រណាមួយរបស់យើងនោះព័ត៌មានរបស់អ្នកនឹងត្រូវបានធានាសុវត្ថិភាពពេញលេញពីបញ្ហាដោយចៃដន្យណាមួយ។
ព័ត៍មានបន្លែមនៅទីនេះ។
👩🏫ទំនាក់ទំនងមកកាន់យើងខ្ញុំឥលូវនេះសម្រាប់ទទួលពត៌មានលំអិត
☎️ លេខទូរស័ព្ទ: 012200259 | 016200259
📧 Email: sales@khcolo.com
🌏 Website: https://www.khcolo.com/
Recent Comments