logo

Contactu Us Form

    3CX ប្រព័ន្ធទូរស័ព្ទសំរាប់វិស័យអប់រំ – ទំនាក់ទំនងកាន់តែងាយស្រួលក្នុងតំលៃទាបបំផុត

    3CX ប្រព័ន្ធទូរស័ព្ទសំរាប់វិស័យអប់រំ – ទំនាក់ទំនងកាន់តែងាយស្រួលក្នុងតំលៃទាបបំផុត

    សាកលវិទ្យាល័យ គឺជាថ្នាក់បណ្ដុះបណ្ដាលនូវធនធានមនុស្ស ហើយក៏ជាមជ្ឈមណ្ឌលបង្កើតគំនិតនិងចែករំលែកចំណេះដឹងផងដែរ។ ដូច្នេះហើយប្រព័ន្ធទំនាក់ទំនង 3cx គឺជាដំណោះស្រាយដ៏ល្អបំផុត និងងាយស្រួលដើម្បីឲ្យធ្វើការទំនាក់ទំនងកាន់តែងាយស្រួលរវាងបុគ្គលិក គ្រូ និងសិស្ស។ បច្ចេកវិទ្យា 3cx បានផ្ដល់អត្ថប្រយោជន៏ជាច្រើនដូចជា ការ call ជាសំឡេង / វីដេអូឥតគិតថ្លៃ ការ call ចេញក្រៅក្នុងតម្លៃទាប Webinar ជាដើម។ ខាងក្រោមនេះជាករណីជាក់ស្ដែងក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង 3cx ក្នុងវិស័យអប់រំ៖

    3cx ពង្រីកវិសាលភាពនៃការទំនាក់ទំនង

    ជាធម្មតាសំរាប់ស្ថាប័នអប់រំអាចមានទីធ្លាលាតសន្ធឹងអគារ និងសាខាតាមតំបន់ជាច្រើន ដែលបង្កើតជាការលំបាកសំរាប់ធ្វើការទំនាក់ទំនង។ 3CX ជាដំណោះស្រាយដ៏ល្អ ដែលជួយសំរួលដល់ប្រព័ន្ធទំនាក់ទំនងឲ្យកាន់តែងាយស្រួល ដែលប្រព័ន្ធទំនាក់នងទាំងអស់នេះ ត្រូវបានតភ្ជាប់មកកាន់មជ្ឈមណ្ឌលកណ្ដាល (centralize communication)។ ទន្ទឹមនឹងនេះ 3cx Web Meeting អាចឲ្យបុគ្គលិក និងគ្រូបង្រៀនធ្វើការប្រជុំ និងបង្រៀនតាមរយះ live វីដេអូ ។ បច្ចេកវិទ្យានេះគ្រូបង្រៀនអាច share slide ដាក់សំនួរឲ្យសិស្សឆ្លើយប្រើក្ដារខៀន ឬគូរពន្យល់ ហើយក្នុងពេលតែមួយសិស្សក៏អាចសួរគ្រូផងដែរ។

    បច្ចេកវិទ្យា 3cx ដែលផ្ដល់ភាពងាយស្រួលសំរាប់អ្នកប្រើប្រាស់

    ជាមួយកម្មវិធី 3cx លើ Android និង IOS កាន់តែផ្ដល់ភាពងាយស្រួលដល់ក្រុមការងារ អាចជជែក chat គ្រប់ទីកន្លែងក្រោមការគ្រប់គ្រងរបស់ស្ថាប័ន ដោយភ្ជាប់ជាមួយប្រព័ន្ធអីនធើណិត។ ទន្ទឹមនិងនេះយើងអាច integrate ប្រព័ន្ធ 3cx ជាមួយ application របស់សាលាដែលអនុញ្ញាត្តិឲ្យសិស្ស និស្សិត ឬ អាណាព្យាបាលងាយស្រួលទាក់ទងមកកាន់គ្រូ និងបុគ្គលិករបស់សាលា។

    ការទំនាក់ទំនងដែលមានតំលៃសមរម្យបំផុត

    គ្រប់ស្ថាប័នអប់រំក្នុងសម័យទំនើបទាំងអស់សុទ្ធតែត្រូវការប្រព័ន្ធបច្ចេកវិទ្យាដើម្បីជួយសំរួលក្នុងការទំនាក់ទំនង និងធ្វើឲ្យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។ 3cx ជាបច្ចេកវិទ្យាតែមួយគត់ ដែលមានលក្ខណស្ដង់ដាទទួលស្គាល់ជាលក្ខណះអន្តរជាតិ ព្រមជាមួយតំលៃសមរម្យ និងលក្ខណសម្បត្តិសក្ដិសមជាមួយនិងស្ថាប័នអប់រំ។ ប្រព័ន្ធទូរស័ព្ទ 3cx ផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រង អាចប្រើប្រាស់បានទូលំទូលាយលើទូស័ព្ទស្មាតហ្វូន ទូរស័ព្ទលើតុ កុំព្យូទ័រ ជាដើម។

    • មិនត្រូវការតំឡើង Server
    • មិនបាច់មានប្រាក់កក់

    គឺគ្រាន់តែចុះឈ្មោះនៅទីនេះលោកអ្នកអាចសាកល្ប​​ងប្រើប្រាស់ដោយឥតគិតថ្លៃរយះពេលមួយខែ។

    khcokh24
    No Comments

    Post a Comment

    Comment
    Name
    Email
    Website