logo

Contactu Us Form

    June 2021

    If you are looking for a good and reliable web hosting server then look no further. KHCOLO offers you the hosting service of your dream with stable server and quality support. Here’s why you should choose us:

    • We will ensure continuous connection so you can always stay in touch with your customers.
    •  You can choose a credible and easy site address unlike those free hosting addresses that are highly insecure and complicated to remember
    •  We offer you as many business email addresses as you want. You’ll always be available for your customers
    • Our fast installation means that your website is just a few clicks away from you.
    • In case of any problems or questions, our hosting support representatives will be ready to help you. Your stratification is our happiness.
    • Our hosting packages start as low as $30 per month
    • In case of an accident with the server, you won’t lose your data because we regularly backup everything on the cloud.

    So get in touch with KHCOLO today to launch your business website.

    👩‍🏫👩‍🏫👩‍🏫👩‍🏫

    👩‍🏫Contact Us Today!

    ☎ 012 200 259 | 016 200 259

    📧 sales@khcolo.com

    🌏 https://www.khcolo.com/

    As businesses start to grow, so do their technology needs. Growing businesses often find that they save time and money by contracting with the right IT Maintenance Services partner. IT Maintenance Services allow you to augment your existing IT staff and infrastructure by partnering with a dedicated IT firm to take care of your network, servers, computers, and all your technology needs. This is the perfect solution for companies who need to operate at peak efficiency but do not have the resources to manage a large on-site IT staff. Choosing the right partner for your Managed Services needs is important.

    👩‍🏫👩‍🏫👩‍🏫👩‍🏫👩‍🏫Contact Us Today!

    ☎ 012 200 259 | 016 200 259

    📧 sales@khcolo.com

    🌏 https://www.khcolo.com/

    ESET Anti virus software

    យើងតែងតែលឺអំពីប្រភេទមេរោគកុំព្យូទ័រដូចជា Virus, worm or malware ដែលត្រូវបានបង្កើតឡើងដើម្បីលួចទិន្នន័យឬបំផ្លាញទិន្នន័យនៅក្នុងកុំព្យូទ័ររបស់យើង។ អ្នកប្រើប្រាស់កុំព្យូទ័រមួយចំនួនធំបានក្លាយជាជនរងគ្រោះដោយសារមេរោគទាំងនោះ ហើយក៏មានអ្នកខ្លះកំពុងជាជនរងគ្រោះដោយមិនដឹងខ្លួនហើយទិន្ន័យរបស់អ្នកក៏ត្រូវបានលួចដោយអ្នកមិនបានដឹង។ យោងទៅតាមការស្ទង់មតិរបស់ FBI បានអោយដឹងថាអាជីវកម្មធំៗជាច្រើនខាតបង់ប្រាក់ចំនួន១២លានដុល្លារក្នុងមួយឆ្នាំៗ ទាក់ទងនឹងឧប្បត្តិហេតុមេរោគកុំព្យូទ័រ។

    រោគសញ្ញានៃកុំព្យូទ័រដែលបានឆ្លងមេរោគ
    រោគសញ្ញាខាងក្រោមនេះអាចនឹងកើតឡើងប្រសិនបើកុំព្យូទ័ររបស់អ្នកឆ្លងមេរោគ៖
    ១. កុំព្យូទ័រមានដំណើរការយឺតជាងធម្មតា។
    ២. នៅពេលបើកកម្មវិធី Broswers(Mozilla, Chrome, Opera) មានលោតpopup ដែលកើតឡើងដោយស័្វយប្រវត្តិ។
    ៣. កម្មវិធីខ្លះនៅក្នុងកុំព្យូទ័រមិនអាចបើកបានឬបិទភ្លាមៗនៅពេលដែលយើងបើកវា។
    ៤. កម្មវិធីBroswers(Mozilla, Chrome, Opera)មិនអាចបើកគេហទំព័រមួយចំនួនបាន ឬមិនអាចបើកគេហទំព័រទាំងអស់បាន ទោះបីកុំព្យូទ័រអ្នកមានអ៊ីនធើណិតក៏ដោយ។
    ៥. នៅពេលដែលអ្នកបើកកុំព្យូទ័រដំបូងមានកម្មវិធីឬក៏ផ្ទាំងប្លែកៗបានបង្ហាញហើយក៏បាត់ទៅវិញយ៉ាងឆាប់រហ័ស។
    ៦. មានឯកសារខូច ឬក៏បាត់ឯកសារទាំងអស់ដែលមាននៅក្នុងកុំព្យូទ័រ។
    ប្រសិនបើអ្នកឃើញរោគសញ្ញាខាងលើ មានន័យថាកុំព្យូទ័ររបស់អ្នកបានរងផលប៉ះពាល់ដោយមេរោគ ដូច្នេះអ្នកត្រូវមានកម្មវិធីកម្ចាត់មេរោគដើម្បីការពារកុំព្យូទ័ររបស់អ្នក។

    តើកម្មវិធីកំចាត់មេរោគអាចធ្វើអ្វីបានខ្លះនៅក្នុងកុំព្យូទ័ររបស់អ្នក?
    កម្មវិធីកំចាត់មេរោគ គឺជាកម្មវិធីដែលត្រូវបានបង្កើតឡើងដើម្បីកំណត់អត្តសញ្ញាណ ឬក៏ដកចេញនូវកម្មវិធី និងកូដ(code)ដែលអាចមានហានិភ័យសំរាប់កុំព្យូទ័ររបស់អ្នក ។

    ដូច្នេះកម្មវិធីកំចាត់មេរោគអនុវត្តមុខងារសំខាន់បី៖
    ១. កំណត់កម្មវិធីឬកូដ(code)ដែលព្យាយាមធ្វើឲ្យប្រព័ន្ធកុំព្យូទ័រយើងដំណើរការខុសប្រក្រតី។
    ២. យកមេរោគ ឬកូដ(code)ទាំងអស់ចេញពីកុំព្យូទ័ររបស់អ្នកដោយការបញ្ឈប់ដំណើរការរបស់ពួកវា ឬក៏បំផ្លាញពួកវាចោល។
    ៣. អ្វីដែលសំខាន់បំផុតនោះគឺការពារកុំព្យូទ័ររបស់អ្នកពីការឆ្លងមេរោគនិងការលួចចូល(hack)កុំព្យូទ័ររបស់អ្នក។
    សូមចងចាំថាមិនមែនកម្មវិធីកំចាត់មេរោគទាំងអស់អាចការពារកុំព្យូទ័ររបស់អ្នកពីវីរុស(Virus)ឬការលួចចូល(hack)បាននោះទេ ដូច្នេះវាសំខាន់ណាស់ក្នុងការជ្រើសរើសកម្មវិធីកំចាត់មេរោគ(Anti-Virus Software)ដែលល្អបំផុត មកដំឡើងក្នុងកុំព្យូទ័ររបស់អ្នកដើម្បីការពារអ្នកពីការវាយប្រហារតាមអ៊ីនធឺណិត(Internet)។

    ESET Anti-Virus អាចជួយអ្នកបាន
    ESET ផ្តល់ជូននូវអារម្មណ៍សុវត្ថិភាពនៅលើប្រព័ន្ធអ៊ិនធឺរណែត(Internet)ដល់អ្នកប្រើប្រាស់តាមរយះការការពារយ៉ាងខ្លាំងរបស់វាទៅលើប្រព័ន្ធកុំព្យូទ័រ។
    ១. ការការពារ៖ ESET ទទួលបានពានរង្វាន់លើការកំណត់អត្តសញ្ញាណនិងការការពារមេរោគនៅក្នុងប្រព័ន្ធកុំព្យូទ័រ។
    ២. ងាយស្រួលប្រើ៖ ESET ត្រូវបានបង្កើតឡើងដោយអ្នកជំនាញផ្នែកព័ត៌មានវិទ្យាដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់។
    ៣. ល្បឿន៖ បច្ចេកវិទ្យារបស់វាដំណើរការលឿនហើយមិនធ្វើអោយកុំព្យូទ័ររបស់អ្នកដើរយឹតដូចកម្មវិធីកំចាត់មេរោគផ្សេងៗទៀត។

    លោកអ្នកអាចចុចប៊ូតុង ខាងស្ដាំដៃ ដើម្បី call មកក្រុមការងារយើងខ្ញុំដោយឥតគិតថ្លៃ ឬ ចុចប៊ូតុងខាងក្រោមដើម្បីបំពេញពត៍មានលំអិតដើម្បីឲ្យក្រុមការងារយើងខ្ញុំទាក់ទងត្រលប់ទៅវិញ។

    👩‍🏫ទំនាក់ទំនងមកកាន់យើងខ្ញុំឥលូវនេះសម្រាប់ទទួលពត៌មានលំអិត

    ☎️ លេខទូរស័ព្ទ: 012200259 | 016200259

    📧 Email: sales@khcolo.com

    🌏 Website: https://www.khcolo.com/

    Spam Email គឺជាប្រភេទសារអេឡិចត្រូនិចឥតបានការ ឬ គេហៅថា “Junk Mail” អ្នកតែងតែឃើញ junk mail folder នៅក្នុង outlook, gmail ក៏ដូចជា email client ផ្សេងទៀតផងដែរ។ email ដែលចាត់ទុកជាប្រភេទ spam មានដូចជា   :

    • អ៊ីម៉ែលផ្សព្វផ្សាយពាណិជ្ជកម្ម ពេលខ្លះអាចជាការបោកបញ្ជោត តែពេលខ្លះក៏ជាផលិតផល ឬសេវាកម្មដែលពិតប្រាកដដែរ។
    • ប្រភេទអ៊ីម៉ែលដែលបញ្ចុះបញ្ចូលឲ្យអ្នកធ្វើអ្វីមួយ ដោយប្រើវិធីសាស្រ្តលួងលោម ឬគំរាម ឧទាហរណ៏: អ៊ីម៉ែលរបស់អ្នកនិងត្រូវលុបចោលប្រសិនបើអ្នកមិនបានចុចតំណរភ្ជាប់ទាំងនេះ។
    • អ៊ីម៉ែលក្លែងបន្លំ​ បុគ្គលដែលផ្ញើរ email ទៅអ្នក បានក្លែងបន្លំជានរណាម្នាក់ដែលអ្នកធ្លាប់ស្គាល់ដូចជាសាច់ញាត្តិ ឬក្រុមការងាររបស់អ្នក ដើម្បីឲ្យអ្នកមានទំនុកចិត្តក្នុងការផ្ដល់ពត័មានរបស់អ្នក និងងាយស្រួលបោកបញ្ឆោតអ្នក។

    និងមានលក្ខណះផ្សេងៗទៀត។ សារឥតបានការនេះ វាមិនមែនត្រឹមតែ រំខានអ្នកប៉ុណ្ណោះទេ ពេលខ្លះវាក៏បង្កគ្រោះថ្នាក់ដល់អ្នកផងដែរ ព្រោះពេលខ្លះវាបង្កប់នូវមេរោគដែលមានទម្រង់ជា Scripts ឬជាឯកសារយោង (File attachments) ពត៌មានបោកបញ្ឆោតផ្សេងៗដែលវាអាចមានតំណភ្ជាប់ក្លែងក្លាយដែលមានរូបរាងស្រដៀងគេហទំព័រដែរ តែតាមពិតវាបន្លំ Website ឬជា Phishing, និងScam អ៊ីម៉ែលជាដើម។

    តើធ្វើដូចម្តេចដើម្បីជៀសវាងសារឥតបានការ?

    វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលយើងភាគច្រើនបានជួបប្រទះអ៊ីម៉ែលសារឥតបានការជាច្រើននៅក្នុងប្រអប់ទទួលសាររបស់យើង។ នេះគឺជាវិធីងាយៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងសារឥតបានការនិងការពារខ្លួនអ្នកនៅលើអ៊ីនធឺណិត៖

    • ដំឡើងកម្មវិធីកំចាត់មេរោគដែលត្រឹមត្រូវ ៖ អ្នកគួរជ្រើសរើសកម្មវិធីកំចាត់មេរោគដែលអាចប្រឆាំងជាមួយសារឥតបានការ។ សារឥតបានការមួយចំនួនដែលមានផ្ទុកមេរោគ ឬ តំណរភ្ជាប់ដែលមានហានិភ័យនិងត្រូវបានច្រោះចេញដោយកម្មវិធីកំចាត់មេរោគ។ យើងណែនាំអ្នកឲ្យប្រើកម្មវិធីកំចាត់មេរោគ ESET Internet Security ដែលកម្មវិធីនេះមានលក្ខណះពិសេសដែលជួយការពារកំព្យូទ័របស់អ្នកពីហានិភ័យ។
    • កុំឆ្លើយតបទៅអ្នកផ្ញើដែលអ្នកមិនស្គាល់ ឬបញ្ជូនសារទាំងនោះបន្តទៅឲ្យអ្នកដទៃ ស្ទើរតែរាល់សារឥតបានការគឺជាអ៊ីមែលដែលត្រូវបានផ្ញើរពីប្រភពដែលមិនស្គាល់។ ប្រភពទាំងនេះអាចជាពួក Hacker ដែលមានបំណងចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។ កុំឆ្លើយតបសារទាំងនោះព្រោះតាមរយៈការឆ្លើយតបរបស់អ្នកគេអាចកំណត់បានថា email ដែលគេបានផ្ញើរជា email មានពិតប្រាកដ៏។ ប្រសិនបើអ្នកឆ្លើយតបសារទាំងនោះអ្នកហ្នឹងក្លាយជាគោលដៅសំរាប់គេផ្ញើរ email spam បន្តរទៀត។
    • កុំបើកមើល ឬទាញឯកសារភ្ជាប់ (Attachment Fileអ៊ីម៉ែលពីប្រភពដែលមិនស្គាល់៖ កុំបើកឯកសារភ្ជាប់អ៊ីម៉ែលលុះត្រាតែអ្នកដឹងថាវាជាអ្វី ទោះបីជាទទួលពីមិត្តភក្តិ ឬនរណាម្នាក់ដែលអ្នកស្គាល់ក៏ដោយ ហើយមេរោគខ្លះអាចចម្លងខ្លួន ហើយរាលដាលតាមអ៊ីមែល។ ដើម្បីសុវត្ថិភាពអ៊ីម៉ែលរបស់លោកអ្នក ត្រូវស្គាល់ពីប្រភពអ្នកផ្ញើរ ដោយលោកអ្នកធ្លាប់ស្នើសូមឲ្យគេផ្ញើរពីមុន ឧទាហរណ៏៖ អ្នកសូមឲ្យគេផ្ញើរ វិក័យប័ត្រឲ្យអ្នកតាម email។ ម្យ៉ាងទៀតកម្មវិធីកំចាត់មេរោគក៏អាចជួយអ្នកក្នុងការបែងចែកបានដែរ។
    • កុំចុចទៅលើតំណភ្ជាប់ (Link) ណាមួយក្នុងអ៊ីមែលឥតបានការ៖ ត្រូវប្រាកដថាអ្នកពិនិត្យពិចារណាលើខ្លឹមសារនៃអ៊ីម៉ែលសារឥតបានការមុនពេលបើកតំណភ្ជាប់ណាមួយ ហើយលោកអ្នកអាចផ្ទៀងផ្ទាត់តំណរភ្ជាប់ដោយដាក់ mouse នៅពីលើតំណរភ្ជាប់ ហើយមើលថាតើ url ក្នុងតំណភ្ជាប់អ្នកធ្លាប់ស្គាល់ ឬ​ទេ។
    • កុំផ្តល់អ៊ីម៉ែលផ្ទាល់ខ្លួនរបស់អ្នកដោយសេរី ៖ ការបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់អ្នកជាសាធារណៈអនុញ្ញាតឱ្យអ្នកផ្សេងផ្ញើអ៊ីមែលឥតបានការមកអ្នក ឬអាក្រក់ជាងនេះទៅទៀត hack គណនីរបស់អ្នកប្រសិនបើអ្នកកំពុងប្រើលេខសម្ងាត់ខ្សោយ។
    • ប្រើប្រាស់បច្ចេកទំនើបក្នុងការច្រោះសារឥតបានការជាមួយដំណោះស្រាយ Anti-spam Gate ដែលមានតួនាទីសំខាន់សម្រាប់កំចាត់សារឥតបានការ Malware, Phishing, Virus ជាដើម។ ការការពារអ៊ីម៉ែលរបស់លោកអ្នកអោយបានល្អគឺធ្វើយើងចំនេញថវិកា ផ្តល់សុវត្ថិភាពប្រព័ន្ធ Network និងធ្វើអោយមុខជំនួយលោកអ្នកដំណើរការយ៉ាងរលូនទៅមុខ។

     មានវិធីសាស្រ្តជាច្រើនទៀតដើម្បីចៀសវាងកុំឲ្យក្លាយជាជនរងគ្រោះនៃសារឥតបានការ។ ម្យ៉ាងទៀតការជ្រើសរើសអ្នកផ្គត់ផ្គង់សេវា Hosting Email ក៏ចំនុចមួយដែលអ្នកគួរពិចារណារឲ្យបានដិតដល់ផងដែរ។ ជ្រើសរើសសេវាកម្ម Hosting Email ដែលត្រឹមត្រូវជួយអ្នកកាត់បន្ថយសារឥតបានការ និង មេរោគដែលប៉ះពាល់ដល់អាជីវកម្មលោកអ្នក ។
    លោកអ្នកអាចចុចប៊ូតុង ខាងស្ដាំដៃ ដើម្បី call មកក្រុមការងារយើងខ្ញុំដោយឥតគិតថ្លៃ ឬ ចុចប៊ូតុងខាងក្រោមដើម្បីបំពេញពត៍មានលំអិតដើម្បីឲ្យក្រុមការងារយើងខ្ញុំទាក់ទងត្រលប់ទៅវិញ។

    👩‍🏫ទំនាក់ទំនងមកកាន់យើងខ្ញុំឥលូវនេះសម្រាប់ទទួលពត៌មានលំអិត

    ☎️ លេខទូរស័ព្ទ: 012200259 | 016200259

    📧 Email: sales@khcolo.com

    🌏 Website: https://www.khcolo.com/

    ក្នុងសម័យបច្ចេកវិទ្យាអ៊ីនធើណិត ការមានគេហទំព័រផ្ទាល់ខ្លួនសំរាប់អាជីវកម្មជារឿងមួយដ៏សំខាន់ និងចាំបាច់បំផុត តាមរយះគេហទំព័រយើងអាចបង្ហាញឈ្មោះអាជីវកម្មរបស់យើង ផលិតផល សេវាកម្មទៅកាន់មនុស្សគ្រប់គ្នានៅគ្រប់ជ្រុងនៃពិភពលោក។ គេហទំព័រដែលរៀបចំបានល្អជួយអ្នកឲ្យអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងការប្រកួតប្រជែងទីផ្សារ អតិថិជនងាយស្រួលស្វែងរក និងងាយស្រួលទំនាក់ទំនង  ទៅកាន់អាជីវកម្មរបស់លោកអ្នក។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង៦ ប្រសិនបើអ្នកមានគេហទំព័រសំរាប់អាជីវកម្មរបស់អ្នក៖

    1. ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់អ្នក៖ តាមរយះកំណើនអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត ការមានគេហទំព័រសម្រាប់អាជីវកម្មអាចជួយឲ្យការផ្សព្វផ្សាយផលិតផល និងសេវាកម្មមានប្រសិទ្ធជាងមុន។ គេហទំព័ររបស់អ្នកជួយឲ្យឥតិថិជន និងអ្នកប្រើប្រាស់អ៊ីនធើណិតទូទៅងាយស្រួលស្វែងរកផលិតផល ឬសេវាកម្ម។
    2. បង្ហាញពីភាពគួរឱ្យទុកចិត្តនៃអាជីវកម្មរបស់អ្នក៖ ដោយមានវត្តមានគេហទំព័រនៅលើអ៊ីនធឺណិត ឥតិថិជន និងដៃគូរពាណិជ្ជកម្មរបស់អ្នកកាន់តែមានជំនឿទុកចិត្តលើអាជីវកម្មរបស់អ្នក។
    3. អតិថិជនអាចរកអាជីវកម្មអ្នកនៅក្នុងស្រុក ៖ សព្វថ្ងៃអតិថិជនជាច្រើនស្វែងរកអ្នកលក់ដែលនៅជិតកន្លែងដែលពួកគេរស់នៅដូច្នេះពេលមានគេហទំព័រសម្រាប់អាជីវកម្មមួយដែលបានចុះបញ្ជីក្នុងស្រុកអ្នកប្រាកដជាត្រូវបានរកឃើញដោយអ្នកដែលនៅតំបន់នោះ។
    4. ជួយលើកកម្ពស់យីហោអាជីវកម្ម៖ យីហោអាជីវកម្មដែលមានប្រសិទ្ធិភាពគួរតែរួមបញ្ចូលគេហទំព័រព្រោះអតិថិជនសព្វថ្ងៃធ្វើការស្រាវជ្រាវនិងទិញភាគច្រើនតាមរយៈប្រព័ន្ធអ៊ីនធើណិត ។
    5. កែលម្អផលិតភាព៖ គេហទំព័របង្កើនផលិតភាពក្រុមហ៊ុនរបស់អ្នកព្រោះពេលវេលាចំណាយតិចជាងមុនដើម្បីពន្យល់ព័ត៌មានលំអិតអំពីផលិតផល ឬសេវាកម្មដល់អតិថិជនពីព្រោះព័ត៌មានទាំងអស់នេះមាន ២៤ ម៉ោងក្នុងមួយថ្ងៃនៅលើគេហទំព័ររបស់អ្នក។
    6. សន្សំប្រាក់លើការបោះពុម្ពនិងអភិរក្សបរិស្ថាន ៖ គេហទំព័រអាចដើរតួជាខិត្តប័ណ្ណឬកាតាឡុកតាមអ៊ិនធឺរណែតរបស់អ្នកដែលអាចផ្លាស់ប្តូរឬធ្វើបច្ចុប្បន្នភាពបានគ្រប់ពេល។

    ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺយោងទៅតាមការសិក្សាថ្មីៗជាច្រើនបានបង្ហាញថាប្រហែលជា ៣៥% ទៅ ៤០% នៃសហគ្រាសធុនតូចទាំងអស់មិនមានគេហទំព័រទេ។ ផ្អែកលើអត្ថប្រយោជន៍ទាំង៦ខាងលើ ការបង្កើតគេហទំព័រជួយ បង្កើនការលក់ បង្កើនទំនុកចិត្ត និងបង្កើនយីហោអាជីវកម្មរបស់អ្នក។ ដូច្នេះប្រសិនបើអាជីវកម្មរបស់អ្នកមិនទាន់មានគេហទំព័រនោះទេ អ្នកអាចពិគ្រោះយោបល់ជាមួយក្រុមអ្នកយើងខ្ញុំដើម្បីជួយលោកអ្នកក្នុងការបង្កើតគេហទំព័រមួយដែលមានស្ដង់ដាត្រឹមត្រូវ និងជាទំនុកចិត្តសំរាប់ដៃគូរអាជីវកម្មរបស់អ្នក។

    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផ្នែកអាយធីបានក្លាយជាធាតុមួយដ៏សំខាន់នៃយុទ្ធសាស្ត្រសម្រាប់ការប្រកួតប្រជែងរបស់ក្រុមហ៊ុននីមួយៗ។​ ក្នុងបរិបទនេះក្រុមហ៊ុនខ្លះបានជួលបុគ្គលិកដោយខ្លួនឯង ចំណែកឯក្រុមហ៊ុនខ្លះទៀតបានប្រើប្រាស់សេវាកម្មអាយធីពីក្រុមហ៊ុនដ៏ទៃដែលយើងហៅថា Outsource IT maintenance service។ ជម្រើសនីមួយៗមានលក្ខណះសម្បិត្តផ្សេងៗពីគ្នា អ្នកគួរតែគិតមើលពីស្ថានភាព និងតម្រូវការក្នុងក្រុមហ៊ុនរបស់អ្នកមុនពេលដែលជ្រើសរើសយកជម្រើសណាមួយខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកគួរគិតនិងពិចារណារ៖

    ១ ការជួលបុគ្គលិកអាយធីដោយខ្លួនឯង

    • យើងគួរមានបុគ្គលិកផ្នែកអាយធីផ្ទាល់ខ្លួនជាចាំបាច់នៅពេលដែលក្រុមហ៊ុនរបស់យើងផ្ដល់សេវាកម្ម​ ឬផលិតផលរបស់អតិថិជនដោយពឹងផ្អែកច្រើនលើបច្ចេកវិទ្យាព័ត៌មានវិទ្យាហើយ ត្រូវការបុគ្គលិកអាយធីជំនាញច្រើនអ្នកដើម្បីជួយដោះស្រាយបញ្ហា និងអភិវឌ្ឍន៍ បបច្ចេកវិទ្យាក្នុងក្រុមហ៊ុនដើម្បីឲ្យទាន់តម្រូវការទីផ្សារ។ ខាងក្រោមនេះជាឧទាហរណ៍បន្ថែម ទៀតដើម្បីឲ្យងាយស្រួលយល់អំពីរការជួលបុគ្គលិកអាយធីផ្ទាល់ខ្លួន៖
    •  ក្រុមហ៊ុនដែលត្រូវការបុគ្គលិកអាយធីដើម្បីបង្កើតឬក៏អភិវឌ្ឍន៍softwareសំរាប់ប្រើប្រាស់នៅក្នុងក្រុមហ៊ុន។
    • នៅពេលដែលក្រុមហ៊ុនរបស់អ្នកផ្តោតលើការផ្ដល់សេវាកម្មដល់អតិថិជនដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ឬជាក្រុមហ៊ុនដែលផ្អែកលើបច្ចេកវិទ្យា ដូច្នេះវាចំាបាច់ត្រូវការបុគ្គលិកអាយធីផ្ទាល់ខ្លួន។
    • មានក្រុមហ៊ុនមួយចំនួនដែលការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៍មានវិទ្យា គឺជាសសរស្នូលយុទ្ធសាស្រ្តនៃអាជីវកម្មរបស់ពួកគេ ហើយទិន្នន័យរបស់ពួកគេ គឹសំខាន់មិនអាចបែកធ្លាយ ឬបាត់បង់ឡើយ ដូច្នេះហើយសន្តិសុខផ្នែកអាយធី​ គឹសំខាន់ដែលនាំឱ្យអង្គភាពទាំងនេះបង្កើតនាយកដ្ឋានផ្នែកអាយធី​ដែលពួកគេគ្រប់គ្រងពេញលេញទៅលើអង្គភាពរបស់ពួកគេ។

    ២ ការជួលអាយធីពីក្រុមហ៊ុនដ៏ទៃ (outsource IT maintenance service)

    ការជួលសេវាកម្មអាយធី​ត្រូវបានក្រុមហ៊ុនជាច្រើនកំពុងតែប្រើប្រាស់់ និងពេញនិយមយ៉ាងខ្លាំង​ ដោយសារតែវាអាចជួយដោះស្រាយបញ្ហាផ្នែកអាយធីរបស់ពួកគេបានយ៉ាងមានប្រសិទ្ធភាព​ និងជួយអោយអាជីវកម្មរបស់ពួកគេមានដំណើរការល្អ។ សេវាកម្មអាយធី ផ្តល់សេរីភាពដល់​ក្រុមហ៊ុនពីការទទួលខុសត្រូវផ្នែកអាយធីនិងជួយឱ្យក្រុមហ៊ុនផ្តោតលើការងារស្នូលនៃអាជីវកម្មរបស់ខ្លួន។

    ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនដែលសេវាកម្មអាយធីផ្តល់ជូន

    • គុណប្រយោជន៍ដ៏ធំធេងពីការប្រើប្រាស់សេវាកម្មផ្នែកអាយធី គឺការមានបុគ្គលិក​ដែលមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហា មានចំណេះដឹងអំពីបច្ចេកវិទ្យាថ្មី និងមានចំណេះដឹងជាច្រើនទៀតដែលក្រុមហ៊ុនកំពុងតែត្រូវការ ហើយក្រុមហ៊ុនពិតជា​មានការលំបាកក្នុងការស្វែងរកបុគ្គលិកដែលមានសមត្ថភាពបែបនេះមកធ្វើការជាមួយអ្នកណាស់។
    • វាល្អសម្រាប់ក្រុមហ៊ុនតូចដែលមិនចាំបាច់ចំណាយប្រាក់ច្រើនទៅលើការជួលបុគ្គលិកអាយធីនោះទេ ប៉ុន្តែពួកគេនៅតែអាចទទួលបានបុគ្គលិកអាយធីមានសមត្ថភាពដើម្បីជួយ​ដោះ​ស្រាយបញ្ហាអោយពួកគេ។
    • តម្លៃដែលក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកអាយធីនាំមកគឺជាការប្រមូលផ្តុំ​​នៃបទពិសោធន៍​របស់ខ្លួននៅក្នុងគម្រោងផ្សេងៗ។ បទពិសោធន៍ពីករណីជាច្រើនដែលទទួលបាន​ជោគជ័យជាមួយអតិថិជន និងអ្នកប្រើប្រាស់ដទៃទៀតធ្វើឱ្យគេអាចដឹងពីប្រភពដើម​នៃបញ្ហា និងដំណោះស្រាយរបស់ពួកគេបានលឿន។
    • ការជួលដៃគូរបច្ចេកវិទ្យាខាងក្រៅអនុញ្ញាតិឲ្យក្រុមហ៊ុនដែលមិនមានជំនាញផ្នែកបច្ចេកវិទ្យាក៏អាចបង្កើនសមត្ថភាពផ្នែកនេះបានដែរ ដោយគ្រាន់តែផ្ទេរការងារទាំងអស់នេះទៅ​ឲ្យក្រុមអ្នកជំនាញជាអ្នកធ្វើវា។
    • អ្វីដែលគួរឲ្យកត់សម្គាល់ពីការប្រើសេវាកម្មអាយធីនោះគឺអ្នកមិនត្រឹមតែកាត់បន្ថយចំណាយ​ពីការជួលបុគ្គលិកជំនាញផ្នែកអាយធីប៉ុណ្ណោះទេ តែអ្នកក៏កាត់បន្ថយភាព​ស្មុគស្មាញពីរការគ្រប់គ្រងបុគ្គលិកអាយធី ការជ្រើសរើសបុគ្គលិក ការរក្សារបុគ្គលិក ជាដើម។ ទាំងអស់នេះសុទ្ធតែជាការចំណាយក្នុងក្រុមហ៊ុនដែលអ្នកគួរពិចារណា។

    ក្រុមហ៊ុន KHCOLO ក៏ជាក្រុមហ៊ុនមួយដែលផ្ដល់សេវាកម្មផ្នែក IT maintenance ដែលមានអ្នកជំនាញជាច្រើនអ្នកសំរាប់ជួយមុខជំនួញរបស់លោកអ្នក ប្រសិនបើលោកអ្នក​មានចម្ងល់ ឬ ចង់ព្រឹក្សាយោបល់លោកអ្នកអាចពិគ្រោះយោបល់ជាមួយអ្នកជំនាញ​របស់យើងខ្ញុំដោយគ្រាន់តែទាក់ទងតា​មរយះទូរស័ព្ទ ឫ Telegram ​​​012 200 259, 016 200 259

    អុីមែល(e-mail) ឬសារអេឡិចត្រូនិចបានក្លាយជាផ្នែកដ៏សំខាន់សម្រាប់ការទំនាក់ទំនងអាជីវកម្មគ្រប់ប្រភេទទាំងអស់ ទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។ អ៊ីមែលផ្ដល់ភាពងាយស្រួលក្នុងការផ្ញើរ និង ទទួលសារ បន្ថែមពីនោះសារទាំងនេះក៏អាចរក្សាទុកលើកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នកផងដែរ អ្នកងាយស្រួលតាមដាន ឬចំណាំថាតើសាររបស់អ្នកមកពីប្រភពណាមួយតាមរយះអាសយដ្ឋានរបស់វា។
    មានក្រុមហ៊ុនធំៗជាច្រើនបានផ្ដល់សេវាកម្មអ៊ីម៉ែលដោយឥតគិតថ្លៃដូចជា Gmail, Yahoo, Hotmail ជាដើម។ ហើយវាក៏ផ្ដល់ភាពងាយស្រួលក្នុងការចុះឈ្មោះនិងប្រើប្រាស់ផងដែរ។ ប៉ុន្តែការប្រើប្រាស់សម្រាប់ទំនាក់ទំនង អាជីវកម្មអ្នកមិនគួរប្រើសេវាកម្មអ៊ីមែលដោយឥតគិតថ្លៃទេព្រោះវាមានភាពងាយស្រួលនិងការក្លែងបន្លំ ឬ ក៏ការមិនទុកចិត្តពីឥតិថិជន និង ដៃគូរពាណិជ្ជកម្ម។ ឧទាហរណ៍អ្នកផ្ញើរសារទៅឥតិថិជនរបស់អ្នកដែលមានអាសយដ្ឋាន sopheak@gmail.com ប៉ុន្តែអ្នកច្រលំអាសយដ្ឋាន sopeak@gmail.com ពេលនោះខ្លឹមសារអ៊ីមែលរបស់អ្នកអាចនិងមើលឃើញដោយអ្នកដ៏ទៃ។ នៅមានបញ្ហាជាច្រើនទៀតអាចហ្នឹងកើតឡើងក្នុងអាជីវកម្មរបស់អ្នក ដែលបណ្ដាលមកពីការប្រើប្រាស់សេវាកម្មអ៊ីមែលដោយឥតគិតថ្លៃ។

    តើអ្នកគួរប្រើប្រភេទអុីមែលបែបណាសំរាប់អាជីវកម្ម?
    អ្នកគួរប្រើអ៊ីមែលដែលមានអាសយដ្ឋានដែលមានភ្ជាប់ជាមួយឈ្មោះក្រុមហ៊ុនរបស់អ្នកដូចជា example@businessname.com ទន្ទឹមនិងនេះអ្នកត្រូវជ្រើសរើសអ្នកផ្ដល់សេវាដែលត្រឹមត្រូវដែលអាចជួយលោកអ្នកភ្លាមៗ ពេលដែលអ៊ីមែលរបស់អ្នកមានបញ្ហា ដូចជាផ្ញើរសារអត់ចេញ ឬ ក៏ទទួលសារអត់បាន។ ក្រុមហ៊ុន KHCOLO ក៏ជម្រើសដ៏ល្អមួយសំរាប់លោកអ្នកផងដែរ។ KHCOLO ជាក្រុមហ៊ុនក្នុងស្រុកមួយដែល មានក្រុមអ្នកជំនាញអាចជួយលោកអ្នកបាន ងាយស្រួលក្នុងការទាក់ទងដោយកត្តាពេលវេលា ភាសារ និងប្រព័ន្ធទំនាក់ទំនង។

    ហេតុអ្វីបានជាអ្នកត្រូវការអាសយដ្ឋានអុីមែលអាជីវកម្មផ្ទាល់ខ្លួន?
    តើវាហាក់ដូចជាមានបញ្ហាច្រើន ឬចំណាយពេលច្រើនពេកទេក្នុងការបង្កើតអាសយដ្ឋានអ៊ីមែល? តាមពិតវាចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយមានមូលហេតុជាច្រើនដែលអ្នកគួរបង្កើតវា។ មានផ្នែកមួយដែលលោកអ្នកមិនត្រូវមើលរំលង, អ៊ីមែលដែលមានឈ្មោះ Domain ផ្ទាល់ខ្លួន វាជួយលើកកម្ពស់ការជឿទុកចិត្តលើក្រុមហ៊ុនរបស់អ្នកទៅកាន់អតិថិជន។

    តើអ្នកគួររកមើលអ្វីខ្លះ នៅពេលជ្រើសរើសសេវាកម្មអុីមែលសម្រាប់អាជីវកម្មរបស់លោកអ្នក?
    នៅពេលស្វែងរកអុីមែលដែលល្អបំផុតសម្រាប់អាជីវកម្មអ្នកនឹងពិចារណាតម្រូវការអាជីវកម្មរបស់អ្នកជាមុនសិន។ ប៉ុន្តែធាតុផ្សេងទៀតដែលត្រូវពិចារណារួមមាន៖

    • តម្លៃសម្រាប់អ្នកប្រើប្រាស់ ឬតំលៃសរុបនៃកញ្ជប់សេវាកម្ម [Price per user or overall price of package service]
    • ចំនួនគណនីអុីមែល [Number of Email Accounts]
    • ទំហំផ្ទុកទិន្នន័យអុីម៉ែល ឬគេហទំព័រជាដើម [Disk Space for store content email & Website]
    • ល្បឿន កម្រិតបញ្ជូនទិន្នន័យ និងការកំណត់ណាមួយ [Speed , Bandwidth and any limitations on either]
    • អាចបង្កើតការឆ្លើយតបដោយស្វ័យប្រវត្តិ [Auto Responders]
    • សុវត្ថិភាព បច្ចេកវិទ្យាប្រឆាំងនឹងសារឥតបានការ និងកំចាត់មេរោគ [Security , Technology of anti-spam filtering , Antivirus ]
    • អ៊ីមែលអាចភ្ជាប់ជាមួយគ្រប់ឩបករណ៍ចល័ត កុំព្យូទ័រ សម្រាប់ប្រើប្រាស់ (POP3/SMTP/IMAP) [Protocols and integrate with any mobile device, computer device with using POP3/SMTP/IMAP}
    • រក្សាទិន្នន័យគេហទំព័រនិងអ៊ីមែលរបស់អ្នកឱ្យមានសុវត្ថិភាព និងបម្រុងទុកដោយជាប្រចាំថ្ងៃ ឬប្រចាំអាទិត្យ [Auto Backup keeps your website data and email safe, sound, and automatically backed up]

    👩‍🏫ទំនាក់ទំនងមកកាន់យើងខ្ញុំឥលូវនេះសម្រាប់ទទួលពត៌មានលំអិត

    ☎️ លេខទូរស័ព្ទ: 012200259 | 016200259

    📧 Email: sales@khcolo.com

    🌏 Website: https://www.khcolo.com/

    សាកលវិទ្យាល័យ គឺជាថ្នាក់បណ្ដុះបណ្ដាលនូវធនធានមនុស្ស ហើយក៏ជាមជ្ឈមណ្ឌលបង្កើតគំនិតនិងចែករំលែកចំណេះដឹងផងដែរ។ ដូច្នេះហើយប្រព័ន្ធទំនាក់ទំនង 3cx គឺជាដំណោះស្រាយដ៏ល្អបំផុត និងងាយស្រួលដើម្បីឲ្យធ្វើការទំនាក់ទំនងកាន់តែងាយស្រួលរវាងបុគ្គលិក គ្រូ និងសិស្ស។ បច្ចេកវិទ្យា 3cx បានផ្ដល់អត្ថប្រយោជន៏ជាច្រើនដូចជា ការ call ជាសំឡេង / វីដេអូឥតគិតថ្លៃ ការ call ចេញក្រៅក្នុងតម្លៃទាប Webinar ជាដើម។ ខាងក្រោមនេះជាករណីជាក់ស្ដែងក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង 3cx ក្នុងវិស័យអប់រំ៖

    3cx ពង្រីកវិសាលភាពនៃការទំនាក់ទំនង

    ជាធម្មតាសំរាប់ស្ថាប័នអប់រំអាចមានទីធ្លាលាតសន្ធឹងអគារ និងសាខាតាមតំបន់ជាច្រើន ដែលបង្កើតជាការលំបាកសំរាប់ធ្វើការទំនាក់ទំនង។ 3CX ជាដំណោះស្រាយដ៏ល្អ ដែលជួយសំរួលដល់ប្រព័ន្ធទំនាក់ទំនងឲ្យកាន់តែងាយស្រួល ដែលប្រព័ន្ធទំនាក់នងទាំងអស់នេះ ត្រូវបានតភ្ជាប់មកកាន់មជ្ឈមណ្ឌលកណ្ដាល (centralize communication)។ ទន្ទឹមនឹងនេះ 3cx Web Meeting អាចឲ្យបុគ្គលិក និងគ្រូបង្រៀនធ្វើការប្រជុំ និងបង្រៀនតាមរយះ live វីដេអូ ។ បច្ចេកវិទ្យានេះគ្រូបង្រៀនអាច share slide ដាក់សំនួរឲ្យសិស្សឆ្លើយប្រើក្ដារខៀន ឬគូរពន្យល់ ហើយក្នុងពេលតែមួយសិស្សក៏អាចសួរគ្រូផងដែរ។

    បច្ចេកវិទ្យា 3cx ដែលផ្ដល់ភាពងាយស្រួលសំរាប់អ្នកប្រើប្រាស់

    ជាមួយកម្មវិធី 3cx លើ Android និង IOS កាន់តែផ្ដល់ភាពងាយស្រួលដល់ក្រុមការងារ អាចជជែក chat គ្រប់ទីកន្លែងក្រោមការគ្រប់គ្រងរបស់ស្ថាប័ន ដោយភ្ជាប់ជាមួយប្រព័ន្ធអីនធើណិត។ ទន្ទឹមនិងនេះយើងអាច integrate ប្រព័ន្ធ 3cx ជាមួយ application របស់សាលាដែលអនុញ្ញាត្តិឲ្យសិស្ស និស្សិត ឬ អាណាព្យាបាលងាយស្រួលទាក់ទងមកកាន់គ្រូ និងបុគ្គលិករបស់សាលា។

    ការទំនាក់ទំនងដែលមានតំលៃសមរម្យបំផុត

    គ្រប់ស្ថាប័នអប់រំក្នុងសម័យទំនើបទាំងអស់សុទ្ធតែត្រូវការប្រព័ន្ធបច្ចេកវិទ្យាដើម្បីជួយសំរួលក្នុងការទំនាក់ទំនង និងធ្វើឲ្យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។ 3cx ជាបច្ចេកវិទ្យាតែមួយគត់ ដែលមានលក្ខណស្ដង់ដាទទួលស្គាល់ជាលក្ខណះអន្តរជាតិ ព្រមជាមួយតំលៃសមរម្យ និងលក្ខណសម្បត្តិសក្ដិសមជាមួយនិងស្ថាប័នអប់រំ។ ប្រព័ន្ធទូរស័ព្ទ 3cx ផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រង អាចប្រើប្រាស់បានទូលំទូលាយលើទូស័ព្ទស្មាតហ្វូន ទូរស័ព្ទលើតុ កុំព្យូទ័រ ជាដើម។

    • មិនត្រូវការតំឡើង Server
    • មិនបាច់មានប្រាក់កក់

    គឺគ្រាន់តែចុះឈ្មោះនៅទីនេះលោកអ្នកអាចសាកល្ប​​ងប្រើប្រាស់ដោយឥតគិតថ្លៃរយះពេលមួយខែ។

    មេរោគប្រភេទចាប់ជំរិត (#ransomware) បាននឹងកំពុងរីករាលដាលនៅកម្ពុជា។ នៅពេលដែលមេរោគនេះវាឆ្លងចូលទៅក្នុងកុំព្យូទ័ររបស់អ្នក នោះវានឹងចាក់សោរ ឬកូដនីយកម្ម (encrypt) រាល់ឯកសារសំខាន់ៗរបស់អ្នកទាំងអស់ ហើយទាមទារឲ្យអ្នកធ្វើការបង់ប្រាក់ដើម្បីទទួលបានឯកសារមកវិញ។ ភាគច្រើនគឺអ្នកនឹងបាត់បង់ទិន្នន័យទាំងនោះជាមិនខាន សូមមានការប្រុងប្រយ័ត្ន។

    ដូច្នេះដើម្បីបង្កើតសុវត្ថិភាពគួរជ្រើសរើសកម្មវិធី​ ESET Solution គឺការពាសុវិត្ថភាពលើកុំព្យូទ័ររបស់អ្នកពីការគំរាមកំហែងពីមេរោគផ្សេងៗ និង server ដ៏មានឥទ្ធិពលខ្លាំង។

    👩‍🏫ទំនាក់ទំនងមកកាន់យើងខ្ញុំឥលូវនេះសម្រាប់ទទួលពត៌មានលំអិត

    ☎️ លេខទូរស័ព្ទ: 012200259 | 016200259

    📧 Email: sales@khcolo.com

    🌏 Website: https://www.khcolo.com/

    Hotel App, one of the new breakthroughs of the latest firmware version 30.4.0.6 of S-Series VoIP PBX, integrates rich IP-PBX features with advanced hospitality features. It empowers small and medium hotels to intuitively manage the booking, check-in and check-out service, check status of each room, offer mini-bar service, and run personalized billing reports and more daily operational tasks in hotels and other hospitality environments, greatly enhancing guest experience and improves the efficiency of hotels business.

    Hotel App Benefits

    1. Rich features and user friendly

    Hotel App provides advanced hospitality features together with a rich set of telephony features for hotels. Users can flexibly manage room check-in and check-out, booking, and call charges, etc. simply through the Web interface.

    1. Enhance guest experience and satisfactory

    Guest satisfaction is the key pillar to a hotel’s success. With Hotel App, information about guests can be easily accessed. Hotels can store and retrieve guest information as well as recognize repeated guests at check-in to strengthen guest royalty.

    1. Real-time business controls

    The billing report will be generated automatically when checking out, showing all expenses clearly like call charges, mini bar expenses, etc, which is crucial to give you an integrated view of your hotel’s operations.

    1. Cost saving and productivity improving

    With all hospitality features and telephony features in one system, it will minimize paperwork and keep up-to-date records of guests. The reduction in operational spending realized from a new Hotel App can be significant and the competitive edge of your business will be improved.

    Hotel App Features

    • Billing Report
    • Booking
    • Call between Rooms
    • Call Rate
    • Check-in
    • Check-out
    • Display Room Status
    • Email Template
    • Group Checkout
    • Guest List
    • Holiday Price
    • Hourly Stay
    • Locked When Checkout
    • Mini Bar
    • Room Groups
    • Room Must Be Clean
    • Room Move
    • Schedule Wake-up Calls
    • Set Room Status by Extensions
    • Set Do Not Disturb