
ហេតុផលល្អបំផុតដែលលោកអ្នកត្រូវប្រើប្រាស់នៅកម្មវិធីកំចាត់មេរោគ (Anti-Virus Software)
យើងតែងតែលឺអំពីប្រភេទមេរោគកុំព្យូទ័រដូចជា Virus, worm or malware ដែលត្រូវបានបង្កើតឡើងដើម្បីលួចទិន្នន័យឬបំផ្លាញទិន្នន័យនៅក្នុងកុំព្យូទ័ររបស់យើង។ អ្នកប្រើប្រាស់កុំព្យូទ័រមួយចំនួនធំបានក្លាយជាជនរងគ្រោះដោយសារមេរោគទាំងនោះ ហើយក៏មានអ្នកខ្លះកំពុងជាជនរងគ្រោះដោយមិនដឹងខ្លួនហើយទិន្ន័យរបស់អ្នកក៏ត្រូវបានលួចដោយអ្នកមិនបានដឹង។ យោងទៅតាមការស្ទង់មតិរបស់ FBI បានអោយដឹងថាអាជីវកម្មធំៗជាច្រើនខាតបង់ប្រាក់ចំនួន១២លានដុល្លារក្នុងមួយឆ្នាំៗ ទាក់ទងនឹងឧប្បត្តិហេតុមេរោគកុំព្យូទ័រ។
រោគសញ្ញានៃកុំព្យូទ័រដែលបានឆ្លងមេរោគ
រោគសញ្ញាខាងក្រោមនេះអាចនឹងកើតឡើងប្រសិនបើកុំព្យូទ័ររបស់អ្នកឆ្លងមេរោគ៖
- កុំព្យូទ័រមានដំណើរការយឺតជាងធម្មតា។
- នៅពេលបើកកម្មវិធី Broswers(Mozilla, Chrome, Firefox, Opera) មានលោតpopup ដែលកើតឡើងដោយស័្វយប្រវត្តិ។
- កម្មវិធីខ្លះនៅក្នុងកុំព្យូទ័រមិនអាចបើកបានឬបិទភ្លាមៗនៅពេលដែលយើងបើកវា។
- កម្មវិធីBrowsers(Mozilla, Chrome, Firefox, Opera)មិនអាចបើកគេហទំព័រមួយចំនួនបាន ឬមិនអាចបើកគេហទំព័រទាំងអស់បាន ទោះបីកុំព្យូទ័រអ្នកមានអ៊ីនធើណិតក៏ដោយ។
- នៅពេលដែលអ្នកបើកកុំព្យូទ័រដំបូងមានកម្មវិធីឬក៏ផ្ទាំងប្លែកៗបានបង្ហាញហើយក៏បាត់ទៅវិញយ៉ាងឆាប់រហ័ស។
- មានឯកសារខូច ឬក៏បាត់ឯកសារទាំងអស់ដែលមាននៅក្នុងកុំព្យូទ័រ។
ប្រសិនបើអ្នកឃើញរោគសញ្ញាខាងលើ មានន័យថាកុំព្យូទ័ររបស់អ្នកបានរងផលប៉ះពាល់ដោយមេរោគ ដូច្នេះអ្នកត្រូវមានកម្មវិធីកម្ចាត់មេរោគដើម្បីការពារកុំព្យូទ័ររបស់អ្នក។
តើកម្មវិធីកំចាត់មេរោគអាចធ្វើអ្វីបានខ្លះនៅក្នុងកុំព្យូទ័ររបស់អ្នក?
កម្មវិធីកំចាត់មេរោគ គឺជាកម្មវិធីដែលត្រូវបានបង្កើតឡើងដើម្បីកំណត់អត្តសញ្ញាណ ឬក៏ដកចេញនូវកម្មវិធី និងកូដ(code)ដែលអាចមានហានិភ័យសំរាប់កុំព្យូទ័ររបស់អ្នក ។
ដូច្នេះកម្មវិធីកំចាត់មេរោគអនុវត្តមុខងារសំខាន់បី៖
- កំណត់កម្មវិធីឬកូដ(code)ដែលព្យាយាមធ្វើឲ្យប្រព័ន្ធកុំព្យូទ័រយើងដំណើរការខុសប្រក្រតី។
- យកមេរោគ ឬកូដ(code)ទាំងអស់ចេញពីកុំព្យូទ័ររបស់អ្នកដោយការបញ្ឈប់ដំណើរការរបស់ពួកវា ឬក៏បំផ្លាញពួកវាចោល។
- អ្វីដែលសំខាន់បំផុតនោះគឺការពារកុំព្យូទ័ររបស់អ្នកពីការឆ្លងមេរោគនិងការលួចចូល(hack)កុំព្យូទ័ររបស់អ្នក។
សូមចងចាំថាមិនមែនកម្មវិធីកំចាត់មេរោគទាំងអស់អាចការពារកុំព្យូទ័ររបស់អ្នកពីវីរុស(Virus)ឬការលួចចូល(hack)បាននោះទេ ដូច្នេះវាសំខាន់ណាស់ក្នុងការជ្រើសរើសកម្មវិធីកំចាត់មេរោគ(Anti-Virus Software)ដែលល្អបំផុត មកដំឡើងក្នុងកុំព្យូទ័ររបស់អ្នកដើម្បីការពារអ្នកពីការវាយប្រហារតាមអ៊ីនធឺណិត(Internet)
ESET Anti-Virus អាចជួយអ្នកបាន
ESET ផ្តល់ជូននូវអារម្មណ៍សុវត្ថិភាពនៅលើប្រព័ន្ធអ៊ិនធឺរណែត (Internet)ដល់អ្នកប្រើប្រាស់ តាមរយះការការពារយ៉ាងខ្លាំងរបស់វាទៅលើប្រព័ន្ធកុំព្យូទ័រ។
- ការការពារ៖ ESET ទួលបានពានរង្វាន់លើការកំណត់អត្តសញ្ញាណនិងការការពារមេរោគនៅក្នុងប្រព័ន្ធកុំព្យូទ័រ។
- ងាយស្រួលប្រើ៖ ESET ត្រូវបានបង្កើតឡើងដោយអ្នកជំនាញផ្នែកព័ត៌មានវិទ្យា ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់។
- ល្បឿន៖ បច្ចេកវិទ្យារបស់វាដំណើរការលឿន ហើយមិនធ្វើអោយកុំព្យូទ័ររបស់អ្នកដើរយឹតដូចកម្មវិធីកំចាត់មេរោគផ្សេងៗទៀត។
Recent Comments