
លក្ខណៈពិសេសក្នុងកាបង្កើត Owncloud Storage ផ្ទាល់ខ្លួន
សម័យឥលូវនេះ បច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាការប្រើប្រាស់ Smart Phone ឥលូវនេះអាចរក្សាទុកទិន្នន័យនៅលើ Cloud បានគ្រប់ពេលវេលា ងាយស្រួលស្វែងរកទិន្នន័យបានគ្រប់ទីកន្លែង ដោយគ្រាន់តែអ្នកមានអ៊ីធឺណេតតែប៉ុណ្ណោះ។
អ្នកប្រហែលបានលឺរួចមកហើយអំពីការរក្សាទុកឯកសារផ្សងៗនៅលើអ៊ីនធឺណែត ដែលគេហៅថា Cloud Storage តាមរយៈ សេវាកម្មមានស្រាប់ដូចជា DropBox, iCloud, OneDrive ឬGoogle Drive ជាដើម។ សេវាកម្មទាំងនេះ ផ្តល់អោយអ្នកនូវការក្សាទុកទិន្នន័យ Free Free តែមានកំនត់នៃទំហំប្រើប្រាស់, រាល់ឯកសាររក្សាទុកលើ Cloud Storage ទាំងនោះ ម្ចាស់ក្រុមហ៊ុននឹងមិនមានសិទ្ធគ្រប់គ្រាន់ ហើយវាក៏អាចមានកង្វះខាតសុវត្ថិភាពដល់ទិន្នន័យដែលបានរក្សាទុកទៀតផង។
តើលោកអ្នកមានគម្រោងគ្រប់គ្រង Cloud Storage ដោយអ្នកផ្ទាល់ដែរឬទេ? ថ្ងៃនេះ ក្រុមហ៊ុន KHCOLO នឹងធ្វើការណែនាំអំពីកម្មវិធីមួយដែលគ្របដណ្តប់មុខងារនៃការផ្ទុកទិន្នន័យនៅក្នុងពពកយ៉ាងល្អឥតខ្ចោះនោះគឺ OwnCloud Storage។
អ្វីទៅជា OwnCloud?
OwnCloud ជាប្រភេទ Private Cloud ត្រូវបានតម្លើងនៅលើ Server ផ្ទាល់ខ្លួន មានសុវត្ថិភាពគ្រាន់បើជាង Public Cloud ដែលអនុញ្ញាតឱ្យអ្នករក្សាទុកឯកសារផ្ទាល់ខ្លួន ហើយដំណើរការលើ Web Server ដែល Share Data ក្នុងទំរង់ជា Web Based។
OwnCloud អាចដោនឡូតមកប្រើប្រាស់បានតាមរយះ Repository លីនុច ឬ ដោនឡូតតាមរយះ គេហទំព័រ Owncloud នៅតំណរនេះ ប្រសិនបើត្រូវការ Enterprise Version ត្រូវបង់លុយ។
OwnCloud 8 គឺជាកម្មវិធីជំនាន់ចុងក្រោយបំផុត ដែលមានការកែលម្អដ៏អស្ចារ្យនៃការប្រើប្រាស់បន្ត និងប្រជាប្រិយភាពផងដែរ។ ការកែលំអសំខាន់ដែលកើតមាននៅក្នុង OwnCloud 8 គឺការកែលំអរទំនាក់ទំនងជាមួយម៉ាស៊ីនមេ និងពពកផ្សេងៗទៀត។ បន្ថែមលើពីនេះទៀត ការធ្វើអោយប្រសើរឡើងនូវអន្តរកម្មជាមួយសេវាកម្ម Cloud ដូចជា Dropbox, OwnCloud 8 ក៏មានទំនាក់ទំនងយ៉ាងល្អជាមួយសេវាកម្មពពកដទៃទៀតដូចជា ម៉ាស៊ីនមេ S3, Google Drive ឬ WebDAV។ កុំភ្លេចថាម៉ាស៊ីនមេខាងក្រៅដែលមានមូលដ្ឋានលើ OwnCloud ក៏ត្រូវបានគាំទ្រយ៉ាងពេញលេញផងដែរ។ ការកែលម្អនេះមានន័យថាយើងអាចចែករំលែកឯកសាររវាងពពកប្រើម៉ាស៊ីនស្វែងរក ហើយថែមទាំងអាចប្រើបើកមើលដោយមិនចាំបាច់ទាញយកឯកសារ។
លក្ខណៈពិសេសសំខាន់ៗ
- ការចូលប្រើឯកសារពីគ្រប់ទីកន្លែងនៃពិភពលោកប្រសិនបើមានការតភ្ជាប់បណ្តាញ
- ងាយស្រួលតម្លើង ងាយស្រួលគ្រប់គ្រង ហើយល្បឿនលឿនក្នុងដំណើរការទិន្នន័យ
- ចូលប្រើឯកសាររបស់អ្នកតាមរយៈ WebDAV
- កម្មវិធីមើលឯកសារ ជាលក្ខណៈ File PDF
-
ចូលប្រើ (Access), ចែករំលែក (Share) និង សមកាលកម្ម (Sync Your Data) ជាមួយ OwnCloud
- សុវត្ថិភាពផ្ទុកទិន្នន័យរបស់អ្នកស្ថិតនៅលើម៉ាស៊ីនមេរបស់អ្នកហើយមិនស្ថិតនៅក្នុងដៃរបស់ជនចម្លែក។
- កំណត់ Users Group និង Permission Users ក្នងការប្រើប្រាស់
- ងាយស្រួលក្នុងកា រupload and download ឯកសារ
Recent Comments