
24
Aug
តើអ្នកគួរធ្វើយ៉ាងណា ប្រសិនបើអ្នកទទួលអ៊ីម៉ែលមិនបានការ (Spam Email) ?
ខាងក្រោមនេះ ជាដំណោះស្រាយសម្រាប់លោកអ្នក
- កុំចុចទៅលើតំណរភ្ជាប់ (Links) ណាដែលមិនប្រក្រតីនោះអោយសោះ
- សូមធ្វើការលប់ចោលសារ (Spam messages) ទាំងនោះភ្លាមដោយមិនចាំបាច់មើលឡើយ
- កុំធ្វើការឆ្លើយតប ឬបញ្ចូនសារនោះបន្តទៅអោយអ្នកដទៃ
- កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួននៅក្នុងសារនោះអោយសោះ
- កុំបើកមើល attachment ណាដែលអ្នកមិនស្គាល់
- ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់លើសារបោកប្រាស់ និងការឆបោកផ្សេងៗ
- ប្រើប្រាស់កម្មវិធីកំចាត់មេរោគដូចជា ESET Antivirus, Kaspersky
- ជៀសវាងបំពេញព័ត៌មានលើគេហទំព័រ (Website) ឬតម្រង់ (Form) ដែលមិនស្គាល់ប្រភព (Scam Mail)
- ប្រសិនបើករណីអ្នកដឹងខ្លួនឯងបានចុចតំណភ្ជាប់ (Links) ឬបើក Attachment file ដូច្នេះត្រូវធ្វើ Scan Virus ជាមួយ Antivirus License (ESET) លើកុំព្យូទ័រភ្លាម និងធ្វើការទំនាក់ទំនងទៅកាន់អាយធីផ្លាស់ប្តូរលេខសំខាន់អ៊ីម៉ែល
- ការការពារលេខសម្ងាត់របស់អ្នក (ការប្រើប្រាស់ពាក្យសម្ងាត់ដែលខ្លាំង អាចចាប់ ពី០៨តួអក្សរឡើងទៅ ដែលមានតួអក្សរតូច ធំ លេខ និងនិមិត្តសញ្ញាបញ្ចូលគ្នា) លេខសម្ងាត់របស់លោកអ្នក គួរតែមានលក្ខណៈពិបាកទាយ និងស្មុគស្មាញ ហេតុនេះ សូមកុំប្រើប្រាស់ឈ្មោះ លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត របស់អ្នកក្នុងលេខសម្ងាត់ ឬក៏ពាក្យដែលគេស្គាល់ច្រើន ជាដើម
ចំនុចពិសេសដែលអ្នកកម្រនឹងរកបាននៅក្រុមហ៊ុនដែលផ្តល់សេវាកម្ម Hosting ផ្សេងទៀត គឺក្រុមហ៊ុនយើងខ្ញុំមានសេវាកម្មការពារអ៊ីម៉ែលរបស់អ្នកអោយបានល្អដោយការកំចាត់ spam និង viruses វាជាជម្រើសដ៏ប្រសើរបំផុតដើម្បីអោយប្រព័ន្ធ Network មានសុវត្តិភាព ចៀសផុតពីការរំខានផ្សេងៗ ដែលតែងតែព្យាយាមទាញយកទិន្នន័យសំងាត់របស់លោកអ្នក តាមរយ:ប្រើប្រាស់សេវាកម្មយើងខ្ញុំ។
Recent Comments