logo

Contactu Us Form

    គន្លឹះសំខាន់ៗក្នុងការកាត់បន្ថយសារអ៊ីម៉ែលឥតបានការ (​Email SPAM)

    គន្លឹះសំខាន់ៗក្នុងការកាត់បន្ថយសារអ៊ីម៉ែលឥតបានការ (​Email SPAM)

    Spam Email គឺជាប្រភេទសារអេឡិចត្រូនិចឥតបានការ ឬ គេហៅថា “Junk Mail” អ្នកតែងតែឃើញ junk mail folder នៅក្នុង outlook, Gmail ក៏ដូចជា email client ផ្សេងទៀតផងដែរ។ email ដែលចាត់ទុកជាប្រភេទ spam មានដូចជា   :

    • អ៊ីម៉ែលផ្សព្វផ្សាយពាណិជ្ជកម្ម ពេលខ្លះអាចជាការបោកបញ្ជោត តែពេលខ្លះក៏ជាផលិតផល ឬសេវាកម្មដែលពិតប្រាកដដែរ។
    • ប្រភេទអ៊ីម៉ែលដែលបញ្ចុះបញ្ចូលឲ្យអ្នកធ្វើអ្វីមួយ ដោយប្រើវិធីសាស្រ្តលួងលោម ឬគំរាម ឧទាហរណ៏: អ៊ីម៉ែលរបស់អ្នកនិងត្រូវលុបចោលប្រសិនបើអ្នកមិនបានចុចតំណរភ្ជាប់ទាំងនេះ។
    • អ៊ីម៉ែលក្លែងបន្លំ​ បុគ្គលដែលផ្ញើរ email ទៅអ្នក បានក្លែងបន្លំជានរណាម្នាក់ដែលអ្នកធ្លាប់ស្គាល់ដូចជាសាច់ញាត្តិ ឬក្រុមការងាររបស់អ្នក ដើម្បីឲ្យអ្នកមានទំនុកចិត្តក្នុងការផ្ដល់ពត័មានរបស់អ្នក និងងាយស្រួលបោកបញ្ឆោតអ្នក។

    និងមានលក្ខណះផ្សេងៗទៀត។ សារឥតបានការនេះ វាមិនមែនត្រឹមតែ រំខានអ្នកប៉ុណ្ណោះទេ ពេលខ្លះវាក៏បង្កគ្រោះថ្នាក់ដល់អ្នកផងដែរ ព្រោះពេលខ្លះវាបង្កប់នូវមេរោគដែលមានទម្រង់ជា Scripts ឬជាឯកសារយោង (File attachments) ពត៌មានបោកបញ្ឆោតផ្សេងៗដែលវាអាចមានតំណភ្ជាប់ក្លែងក្លាយដែលមានរូបរាងស្រដៀងគេហទំព័រដែរ តែតាមពិតវាបន្លំ Website ឬជា Phishing, និងScam អ៊ីម៉ែលជាដើម។

    តើធ្វើដូចម្តេចដើម្បីជៀសវាងសារឥតបានការ?

    វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលយើងភាគច្រើនបានជួបប្រទះអ៊ីម៉ែលសារឥតបានការជាច្រើននៅក្នុងប្រអប់ទទួលសាររបស់យើង។ នេះគឺជាវិធីងាយៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងសារឥតបានការនិងការពារខ្លួនអ្នកនៅលើអ៊ីនធឺណិត៖

    • ដំឡើងកម្មវិធីកំចាត់មេរោគដែលត្រឹមត្រូវ ៖ អ្នកគួរជ្រើសរើសកម្មវិធីកំចាត់មេរោគដែលអាចប្រឆាំងជាមួយសារឥតបានការ។ សារឥតបានការមួយចំនួនដែលមានផ្ទុកមេរោគ ឬ តំណរភ្ជាប់ដែលមានហានិភ័យនិងត្រូវបានច្រោះចេញដោយកម្មវិធីកំចាត់មេរោគ។ យើងណែនាំអ្នកឲ្យប្រើកម្មវិធីកំចាត់មេរោគ ESET Internet Security ដែលកម្មវិធីនេះមានលក្ខណះពិសេសដែលជួយការពារកំព្យូទ័របស់អ្នកពីហានិភ័យ។
    • កុំឆ្លើយតបទៅអ្នកផ្ញើដែលអ្នកមិនស្គាល់ ឬបញ្ជូនសារទាំងនោះបន្តទៅឲ្យអ្នកដទៃ ស្ទើរតែរាល់សារឥតបានការគឺជាអ៊ីមែលដែលត្រូវបានផ្ញើរពីប្រភពដែលមិនស្គាល់។ ប្រភពទាំងនេះអាចជាពួក Hacker ដែលមានបំណងចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។ កុំឆ្លើយតបសារទាំងនោះព្រោះតាមរយៈការឆ្លើយតបរបស់អ្នកគេអាចកំណត់បានថា email ដែលគេបានផ្ញើរជា email មានពិតប្រាកដ៏។ ប្រសិនបើអ្នកឆ្លើយតបសារទាំងនោះអ្នកហ្នឹងក្លាយជាគោលដៅសំរាប់គេផ្ញើរ email spam បន្តរទៀត។
    • កុំបើកមើល ឬទាញឯកសារភ្ជាប់ (Attachment File) អ៊ីម៉ែលពីប្រភពដែលមិនស្គាល់៖ កុំបើកឯកសារភ្ជាប់អ៊ីម៉ែលលុះត្រាតែអ្នកដឹងថាវាជាអ្វី ទោះបីជាទទួលពីមិត្តភក្តិ ឬនរណាម្នាក់ដែលអ្នកស្គាល់ក៏ដោយ ហើយមេរោគខ្លះអាចចម្លងខ្លួន ហើយរាលដាលតាមអ៊ីមែល។ ដើម្បីសុវត្ថិភាពអ៊ីម៉ែលរបស់លោកអ្នក ត្រូវស្គាល់ពីប្រភពអ្នកផ្ញើរ ដោយលោកអ្នកធ្លាប់ស្នើសូមឲ្យគេផ្ញើរពីមុន ឧទាហរណ៏៖ អ្នកសូមឲ្យគេផ្ញើរ វិក័យប័ត្រឲ្យអ្នកតាម email។ ម្យ៉ាងទៀតកម្មវិធីកំចាត់មេរោគក៏អាចជួយអ្នកក្នុងការបែងចែកបានដែរ។
    • កុំចុចទៅលើតំណភ្ជាប់ (Link) ណាមួយក្នុងអ៊ីមែលឥតបានការ៖ ត្រូវប្រាកដថាអ្នកពិនិត្យពិចារណាលើខ្លឹមសារនៃអ៊ីម៉ែលសារឥតបានការមុនពេលបើកតំណភ្ជាប់ណាមួយ ហើយលោកអ្នកអាចផ្ទៀងផ្ទាត់តំណរភ្ជាប់ដោយដាក់ mouse នៅពីលើតំណរភ្ជាប់ ហើយមើលថាតើ url ក្នុងតំណភ្ជាប់អ្នកធ្លាប់ស្គាល់ ឬ​ទេ។
    • កុំផ្តល់អ៊ីម៉ែលផ្ទាល់ខ្លួនរបស់អ្នកដោយសេរី ៖ ការបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់អ្នកជាសាធារណៈអនុញ្ញាតឱ្យអ្នកផ្សេងផ្ញើអ៊ីមែលឥតបានការមកអ្នក ឬអាក្រក់ជាងនេះទៅទៀត hack គណនីរបស់អ្នកប្រសិនបើអ្នកកំពុងប្រើលេខសម្ងាត់ខ្សោយ។
    • ប្រើប្រាស់បច្ចេកទំនើបក្នុងការច្រោះសារឥតបានការជាមួយដំណោះស្រាយ Anti-spam Gate៖ ដែលមានតួនាទីសំខាន់សម្រាប់កំចាត់សារឥតបានការ Malware, Phishing, Virus ជាដើម។ ការការពារអ៊ីម៉ែលរបស់លោកអ្នកអោយបានល្អគឺធ្វើយើងចំនេញថវិកា ផ្តល់សុវត្ថិភាពប្រព័ន្ធ Network និងធ្វើអោយមុខជំនួយលោកអ្នកដំណើរការយ៉ាងរលូនទៅមុខ។

     មានវិធីសាស្រ្តជាច្រើនទៀតដើម្បីចៀសវាងកុំឲ្យក្លាយជាជនរងគ្រោះនៃសារឥតបានការ។ ម្យ៉ាងទៀតការជ្រើសរើសអ្នកផ្គត់ផ្គង់សេវា Hosting Email ក៏ចំនុចមួយដែលអ្នកគួរពិចារណារឲ្យបានដិតដល់ផងដែរ។ ជ្រើសរើសសេវាកម្ម Hosting Email ដែលត្រឹមត្រូវជួយអ្នកកាត់បន្ថយសារឥតបានការ និង មេរោគដែលប៉ះពាល់ដល់អាជីវកម្មលោកអ្នក ។

    លោកអ្នកអាចចុចប៊ូតុង ខាងស្ដាំដៃ ដើម្បី call មកក្រុមការងារយើងខ្ញុំដោយឥតគិតថ្លៃ ឬ ចុចប៊ូតុងខាងក្រោមដើម្បីបំពេញពត៍មានលំអិតដើម្បីឲ្យក្រុមការងារយើងខ្ញុំទាក់ទងត្រលប់ទៅវិញ។

    👩‍🏫ទំនាក់ទំនងមកកាន់យើងខ្ញុំឥលូវនេះសម្រាប់ទទួលពត៌មានលំអិត

    ☎️ លេខទូរស័ព្ទ: 012200259 | 016200259

    📧 Email: sales@khcolo.com

    🌏 Website: https://www.khcolo.com/

    khcokh24
    No Comments

    Post a Comment

    Comment
    Name
    Email
    Website

    sixteen + 16 =